ផ្ទះ ព័ត៌មានជាតិ ហ៊ិនដាយ បើកបុ...

ហ៊ិនដាយ បើកបុកម៉ូតូមួយគ្រឿង របួសបុរសម្នាក់

0

ព្រៃវែង: កាលពីវេលាម៉ោង ១និង៥៥នាទីរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨ មានគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យមនុស្សម្នាក់រងរបួសធ្ងន់ ស្ថិតនៅភូមិស្វាយអន្ទរទី២ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

ម៉ូតូម៉ាកC១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ ពាក់ស្លាក លេខ 1CL-3998 បើកបរដោយឈ្មោះ ឃន ធា ភេទស្រី អាយុ ១៣ឆ្នាំ រស់នៅភូមិពោធិជ្រៃ ឃុំស្វាយអន្ទរ ស្រុកស្ចាយអន្ទរ ខេត្តព្រៃវែង ធ្វើដំណើរពីត្បូងទៅជើង ក៏ត្រូវរថយន្តម៉ាកហ៊ិនដាយ ពណ៌ស (ប្រភេទបែនដឹកដី) ពាក់ស្លាកលេខ ខេមរភូមិន្ទ ០១.៤.៧១ ៨២ បើកដោយឈ្មោះ ប៉ិន ម៉ាញ ភេទប្រុស អាយុ ២៧ឆ្នាំ ស្នាក់នៅភូមិតឹងពោន ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេតកំពង់ឆ្នាំង ធ្វើដំណើរពីជើងទៅត្បូង បានបុកម៉ូតូខាងលើ ដែលបំពានគន្លងផ្លូវ ចំពីមុខផ្នែកខាងឆ្វេង បណ្តាលឲ្យរងរបួសអ្នកបើកម៉ូតូម្នាក់។

ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យភ្នំពេញ។ ចំណែកអ្នកបើកបររថយន្ត រួមទាំងវត្ថុតាងម៉ូតូ និងរថយន្ត ត្រូវសមត្ថកិច្ចឃាត់ខ្លួន និងយកមករក្សាទុកនៅប៉ុស្តិនគរបាលរដ្ឋបាលស្វាយអន្ទរ ដើម្បីរង់ចាំដោះស្រាយពេលក្រោយ៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.