ព័ត៌មានជាតិ

អគ្គិភ័យឆេះឃ្លាំងស្តុកដែកអេតចាយ របស់លោកឧកញ្ញា ឡាច ទូច នៅខេត្តកណ្តាល

កណ្ដាលៈ យោងតាមផេក នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ថ្ងៃសៅរ៍ ២រោច ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ វេលាម៉ោង០៩និង១០នាទី មានករណីអគ្គិភ័យឆេះឃ្លាំងស្តុកដែកអេតចាយមួយកន្លែង ស្ថិតក្នុងភូមិព្រែកតូច ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល ។

ម្ចាស់រងគ្រោះឈ្មោះ លោក ឧកញ្ញា ឡាច ទូច ភេទប្រុស អាយុ៦២ឆ្នាំ ។ សម្ភារៈខូចខាតរួមមានៈ ឃ្លាំងស្តុកដែកអេតចាយ ។

ករណីអគ្គិភ័យខាងលើនេះ មានរថយន្តជំនួយ៖ -រថយន្តការិយាល័យពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលចំនួន ០១ គ្រឿង, – រថយន្តពន្លត់អគ្គិភ័យ អធិការនគរបាលស្រុកកៀនស្វាយចំនួន ០១គ្រឿង, -រថយន្តពន្លត់អគ្គិភ័យ អធិការនគរបាលស្រុកលើកដែកចំនួន០១ គ្រឿង, – រថយន្តពន្លត់អគ្គិភ័យ អធិកានគរបាលស្រុកពាមរក៍ របស់ស្នងការរដ្ឋាននគរបាលខេត្តព្រៃវែងចំនួន ០១គ្រឿង។

ដោយមានការចូលរួមដោយលោក ចាប ច័ន្ទវិទ្យា អភិបាលស្រុកលើកដែក៖ ១.លោក សោម ផល្លា អភិបាលរងស្រុក
២.លោក វរសេនីយ៍ ឯក អាំ ធូ អធិការ, ៣.លោកមេបញ្ជាការអ.ហស្រុក, ៤.លោកអធិការង, ៥.លោកមេឃុំព្រែកទន្លាប់, ៦.កម្លាំងអន្តរាគមន៍ស្រុកនិងកម្លាំងប៉ុស្តិ៍រដ្ឋបាល, ៧.កម្លាំងអ.ហ ស្រុក, ៨.កម្លាំងប្រជាការពារ។

សភាពនៃរឿងហេតុ៖ ក្រោយទទួលបានព័ត៌មានភ្លាម រថយន្តការិយាល័យពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល អធិការដ្ឋាននគរបាលស្រុកលើកដែក រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ រថយន្តពន្លត់អគ្គិភ័យ អធិការនគរបាលស្រុកពាមរក៍របស់ខេត្តព្រៃវែង បានចេញអន្តរាគមន៍ពន្លត់ភ្លាម ទើបគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ០៤ គ្រឿង ប្រើប្រាស់ទឹកអស់២០ ឡានស្មើ១៣០ ម៉ែត្រគូប និងរលត់ជាស្ថាពរវេលាម៉ោង ១៥និង៥៥ នាទី ។

មូលហេតុ៖ ករណីឆេះខាងលើមិនទាន់ដឹងមូលហេតុ តែអគ្គិភ័យនេះពុំបង្កផលប៉ះពាល់ដល់អាយុជីវិតមនុស្ស សត្វ ឬ ផ្ទះសំបែងរបស់ប្រជាពលរដ្ឋនៅក្បែរទីតាំងនោះឡើយ៕

មតិយោបល់