ព័ត៌មានជាតិ

Real Madrid កំពុងល្បួង​ Paul Pogba របស់ Juventus ឲ្យចុះកុងត្រាជាមួយ​

អ៊ីតាលី៖គ្រូបង្វឹករបស់ Real Madrid លោក Carlo Ancelotti កំពុង​ព្យាយាមល្បួងកីឡាករ Paul Pogba របស់ក្លិប Juventus ឲ្យចុះហត្ថលេខា​ជាមួយនឹងខ្លួន​។​
តារាបាល់ទាត់វ័យ ២០ ឆ្នាំ ​ដែលលេង​ក្នុងមុខងារ​ជាខ្សែបម្រើ បាន​រកគ្រាប់បាល់បាន ៨ គ្រាប់ ឲ្យក្លិប Juventus ​ក្នុងក្របខណ្ឌ អ៊ីតាលី នៅរដូវកាលក្តៅនេះ ។ Paul Pogba គឺជាគន្លឺះដ៏សំខាន់ សម្រាប់ក្លិប Juventus ដែលជួយឲ្យ ក្លិបមួយនេះ អាចការការពារ​ជើង​ឯក​របស់ខ្លួននៅរដូវកាលនេះ ។

ក្នុងនោះ លោក Carlo Ancelotti ក៏ដូចបង្ហើប​ដោយលួចសរសើរ ទៅលើ ​អ្នក​លេងរបស់ ក្លិប Paris Saint-Germain កីឡាករ Marco Verratti ជាអ្នកលេង​មួយរូបអស្ចា្យ តែ​ក្លិប Real កំពុងស្រម៉ៃខ្ពស់ចង់បាន កីឡាករ Paul Pogba របស់ Juventus ។​

សំដៅទៅលើ កីឡាករ Pogba អ្នកចាត់ការទូទៅ Carlo Ancelotti បានប្រាប់ដល់ សារព័ត៌មាន RMC Sport ថា “គាត់ (Paul Pogba) ជា​អ្នកលេង​ដ៏អស្ចារ្យ ហើយគាត់កំពុងធ្វើការ​ដ៏ល្អមួយ ​នៅក្លិប​ដ៏ធំ​ និងគាត់ជា​ខ្សែបម្រើ​ដែលមានសមត្ថភាពពេញលេញ” ។​ នៅពេលដែល​គេសួរថា លោកចង់កុងត្រា​ជាមួយនឹង Pogba ? លោក Carlo Ancelotti បានឆ្លើយថា ហេតុ​អ្វីអត់ទៅ ព្រោះថាគាត់ ជា​អ្នកលេង​មួយរូបវ័យ ក្មេង តែមានសមត្ថភាពល្អឥតខ្ជោះ​។​

សូមបញ្ជាក់ផងដែរថា កីឡាករ Paul Pogba ជា​អ្នកលេង​​វ័យក្មេង​សញ្ជាតិបារាំង ដោយបាន​ ផ្លាស់ទៅកាន់ក្លិប បិសាចក្រហម នៅពេលដែលគាត់មានអាយុ ១៦ ឆ្នាំ ក្នុងអំឡុងឆ្នាំ ២០០៩ ដល់ឆ្នាំ ២០១២ រួចក៏ផ្ទេរទៅកាន់ក្លិប Juventus ៕​
PaulPogbaJuventus1_3042242

មតិយោបល់