ព័ត៌មានជាតិ

រថយន្តដឹកទឹកកក​បែកកង់រេចង្កូត​ បុក​ម៉ូតូ​បណ្តាលឲ្យស្លាប់ស្រ្តីម្នាក់!

​បាត់ដំបង: មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ​ បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ កាលពីព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ លើផ្លូវក្រាលគ្រួសក្រហម ចំណុច ក្រុមទី៧ ភូមិអូរពងមាន់ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។

រថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ បប​3A-​1819 អ្នកបើកបរដោយជនមិនស្គាល់​អត្តសញ្ញាណ។ ចំណែកម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ2018 ពាក់ស្លាកលេខ បប 1AB- 9273 ជិះដោយឈ្មោះ អោក សុខណាង ភេទស្រី អាយុ​៣១ឆ្នាំ មានលំនៅក្នុងក្រុមទី៥ ភូមិតាង៉ែនឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។ ​
​ចំពោះករណីនេះ សាកសព​សមត្ថកិច្ច​នប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តនិងម៉ូតូ ត្រូវបានជំនាញចរាចរណ៍ខេត្ត បានយកទៅរក្សាទុកដើម្បីរង់ចាំការដោះស្រាយតាមច្បាប់៕

មតិយោបល់