ភ្នំពេញៈ ជនសង្ស័យប្រុសស្រី៤នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្រោយធ្វើសកម្មភាពកាច់សោ.កម៉ូតូ១គ្រឿងរបស់មន្ត្រីនគរបាលម្នាក់បានសម្រេច ហើយបានយកម៉ូតូទៅលាក់ទុកនៅក្នុងផ្ទះមួយកន្លែង កាលពីវេលាម៉ោង០៧ និង៣០នាទីយប់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅត្រង់ចំណុចមុខផ្ទះលេខ៦E0 ផ្លូវបេតុងលេខ០១បុរីពិភពថ្មី ក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ។
ជនសង្ស័យទាំង៤នាក់៖ ទី១.ឈ្មោះ ចាន់ ណារិន ភេទស្រី អាយុ១៨ឆ្នាំ ជាអ្នកម៉ាស្សា ស្នាក់នៅផ្ទះគ្មានលេខ ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ ទី២.ឈ្មោះ ឃុន សិទ្ធណារ៉ា ភេទប្រុស អាយុ២៥ឆ្នាំ ជាយោធា មានទីលំនៅក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ ទី៣.ឈ្មោះ សយ សំបុត្រ ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅផ្ទះគ្មានលេខ ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ និង៤.ឈ្មោះ ចាន់ រស្មី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ។
វត្ថុតាងដកហូតរួមមាន៖
– ម៉ូតូ ម៉ាកហុងដាប៊ីត (BAET) ពណ៌ក្រហម លាយស គ្មានស្លាកលេខ និងមានលេខតួ 9006229 និងលេខម៉ាស៊ីន 9006344
– ម៉ូតូម៉ាកអេសអឹល(SL)ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1AF-5949លេខតួ1002756 លេខម៉ាស៊ីន1002815
– និងម៉ូតូម៉ាក និច (NEX)ពណ៌ស ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GF-4621 លេខតួ និងលេខម៉ាស៊ីន323555 រួមទាំងសម្ភារប្រើប្រាស់គ្រឿងញៀន និងសោសម្រាប់ដោះគ្រឿងម៉ូតូមួយចំនួនទៀត។
តាមសមត្ថកិច្ច បានឲ្យដឹងថា ម៉ូតូដែលត្រូវជនសង្ស័យលួចនោះ ម៉ាកនិច(NEX)ពណ៌ស ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GF-4621 ជាកម្មសិទ្ធិរបស់បុរសម្នាក់ឈ្មោះ ឆោម កក្កដា អាយុ២៩ឆ្នាំ ជាមន្ត្រីនគរបាល មានទីលំនៅផ្ទះលេខ៦១E0 ផ្លូវបេតុងលេខ០១ បុរីពិភពថ្មី ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅវេលាម៉ោង១១ព្រឹកថ្ងៃកើតហេតុ។
បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនទៅប៉ុស្តិ៍ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនិតិវិធី៕
មតិយោបល់