ព័ត៌មានជាតិ

ផ្អើលទាំងយប់! ស្មានតែគ្រាប់បែក តាមពិតជាដែកកេះសោះ!

​ភ្នំពេញ: យោងតាមសេចក្តីរាយការណ៍បឋម បានឲ្យដឹងថា មុននេះបន្តិច មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីប្រជាពលរដ្ឋប្រទះឃើញដែកកេះជ័រដែលមានរូបរាងដូចគ្រាប់បែក នេះបើយោងតាមការបញ្ជាក់ពីមន្រ្តី CMAC ដែលបានចុះទៅដល់កន្លែងកើតហេតុ។
ហេតុការណ៍កើតឡើងនៅពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ នៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ៕

មតិយោបល់