ព័ត៌មានជាតិ

លោះព្រលឹងអស់! បុរសម្នាក់ចង.កសម្លាប់ខ្លួនឯង ក្នុងបន្ទប់លើផ្ទះ

ពោធិ៍សាត់: កាលពីវេលាម៉ោង ៩ និង១៥នាទីព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីបុរសម្នាក់ធ្វើអត្តឃាត ដោយចង.កសម្លាប់ខ្លួនឯង នៅលើផ្ទះក្នុងបន្ទប់ ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

ជនរងគ្រោះឈ្មោះ ស្រ៊ី វិសាល ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មានមុខរបរ លក់ដូរឥវ៉ាន់ចាប់ហួយ រស់នៅភូមិឃុំកើតហេតុ។

ក្រោយទទួលបានដំណឹងនេះភ្លាម សម្រាប់សមត្ថកិច្ច បានចុះមកដល់ទីតាំងកើតហេតុ បានរកឃើញកាំភ្លើងចំនួន ៣ដើម (កាំភ្លើងខ្យល់ចំនួន ២ដើម បាញ់គ្រាប់សំណរ កាំភ្លើង១ដើមទៀតខ្លីជ័រ បាញ់គ្រាប់កង់។

សមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះដែរ កើតទ្បើងដោយសារជនរងគ្រោះមានវិបត្តិផ្លូវចិត្ត៕

មតិយោបល់