ភ្នំពេញៈ កាលពីវេលាម៉ោង១២និង៣០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីក្មេងស្ទាវ២ក្រុមចេញមកពីក្លិប DOSវាយគ្នាផ្អើលពេញមុខក្លិប បណ្តាលឲ្យមនុស្ស២នាក់រងរបួស នៅតាមបណ្តោយផ្លូវសបិត សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការអន្តរាគមន៍ហើយភាគីទាំងសងខាងសុខចិត្តទៅពេទ្យព្យាបាលរបួសដោយខ្លួនឯងរៀងៗខ្លួន
ដើម្បីបញ្ចប់រឿងតែម្តង៕
ព័ត៌មានជាតិ
មតិយោបល់