ព័ត៌មានជាតិ

ប៉ះគ្នាបន្តិចបន្តួច អាងខ្សែរៀងខ្លួន ដល់ចុងក្រោយបញ្ចប់ត្រឹមសំណង១០០ដុល្លារ

កណ្តាល: គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បង្កឲ្យមានការភ្ញាក់ផ្អើល ខណ:ដែលបើករថយន្ត និងម៉ូតូ ប៉ះគ្នាបន្តិចបន្តួចអាងខ្សែរៀងៗខ្លួនទីបំផុត បញ្ចប់ត្រឹមប្រាក់១០០ដុល្លារ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចជាប់ប្រៃសនីយ៍ ផ្លូវ២០៦ កែង១០៥ ស្ថិតក្នុងភូមិតាខ្មៅ ០១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។

សាក្សីនៅក្បែរកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញមានរថយន្តម៉ាកluxes ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ2Al.1325 បើកបរក្នុងទិសដៅពីទិសខាងត្បូងទៅទិសខាងជើង លុះដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកwave ពណ៌ទឹកប៊ិច អត់ស្លាកលេខ បើកបរក្នងទិសដៅស្របគ្នាពីទិសដៅពីត្បូង មកជើង ក៏បានប៉ះជាមួយរថយន្តធ្វើឲ្យក្រពឹតបាក់កញ្ចប់។

បន្ទាប់ពីគ្រោះថ្នាក់ភ្លាមៗ ទាំងអ្នកបើករថយន្ត និងម៉ូតូ បានចុះមកតឹងសរសៃកដាក់គ្នា និងហៅបក្សពួក អាងខ្សែនេះ ខ្សែនោះមក ធ្វើឲ្យជំនាញចរាចរណ៍វិលមុខ ក្នុងការដោះស្រាយ ។ ទើបមួយសន្ទុះក៏បានដោះស្រាយគ្នា ត្រឹមសំណង១០០ដុល្លារ ឲ្យភាគីខាងរថយន្តដើម្បីបញ្ចប់រឿង៕

photo_2016-11-13_21-30-56

photo_2016-11-13_21-30-59

photo_2016-11-13_21-31-05

photo_2016-11-13_21-31-08

photo_2016-11-13_21-31-11

photo_2016-11-13_21-31-16

photo_2016-11-13_21-31-19

photo_2016-11-13_21-31-23

photo_2016-11-13_21-31-26

photo_2016-11-13_21-31-31

photo_2016-11-13_21-31-35

photo_2016-11-13_21-31-39

មតិយោបល់