ព័ត៌មានជាតិ

Ramires ខាង​ក្លិប Real Madrid ចង់បាន

​ខ្សែបម្រើ​របស់​តោ​ខៀវ កីឡាករ Ramires បាន​លេច​ឭ​ពាក្យ​ច​ចាម​អារាម​ថា គាត់​អាច​នឹង​បង្ហាញ​ខ្លួន​នៅ Real Madrid នៅ​រដូវក្តៅ​ខាង​នេះ​។​
​កីឡាករ​សញ្ជាតិ​ប្រេ​ស៊ីល កំពុង​មាន​ទំនាក់ទំនង ផ្លាស់​ទៅកាន់ Santiago Bernabeu ដោយ​ត្រូវ​លេង​ក្រោម​ទម្រង់​យុទ្ធសាស្ត្រ អតីត​គ្រូបង្វឹក​ខ្លួន លោក Carlo Ancelotti ។

Ramires បាន​ចុះ​កុងត្រា​ជាមួយនឹង តោ​ខៀវ ឆ្នាំ ២០១០ នៅពេលដែល Ancelotti នៅ​កាន់កាប់ Stamford Bridge ហើយ​កីឡាករ​រូបនេះ​បាន​សរសើរ​ពី​យុទ្ធសាស្ត្រ​ដឹកនាំ​លេង​របស់ គ្រូបង្វឹក​សញ្ជាតិ​អ៊ីតាលី​រូបនេះ​។​
​កីឡាក​រវ័យ ២៧ ឆ្នាំ​បាន​ប្រាប់​ដល់ Marca ថា “​លោក Ancelotti ជា​គ្រូបង្វឹក​ដ៏​ពិសេស​របស់​ខ្ញុំ ខ្ញុំ​ពិតជា​សរសើរ​គាត់​ណាស់ ។ គាត់​តែងតែ​ជួយ​ខ្ញុំ​រហូត​តាំងពី​ខ្ញុំ មក​ដល់​តោ​ខៀវ ដោយ​ជួយ​ឲ្យ​ខ្ញុំ​សម្រប​ខ្លួន​ក្នុង​មុខងារ ជា​អ្នកលេង​ខ្សែបម្រើ​កណ្តាល​” ។​

​ខាង​សារព័ត៌មាន នៅក្នុង​ទីក្រុង​ម៉ា​ឌ្រី​ដ បាន​ចុះផ្សាយ​ជា​សារ​ធា​រណៈ​ថា Carlo Ancelotti បាន​សរសើរ​ពី​ទម្រង់​លេង​របស់ Ramires ខណៈ​ដែល ប្រធាន​ជាន់ខ្ពស់​ក្លិប លោក Florentino Perez បាន​ឲ្យយោបល់​ចុះ​កុងត្រា​ជាមួយនឹង កីឡាករ​សញ្ជាតិ​ប្រេ​ស៊ីល​រូបនេះ ខណៈ​ដែល Ramires កំពុង​បំពេញ​ភារៈកិច្ច​នៅ World Cup ។​

​តែ​ទោះជា​យ៉ាងណា​ការបំពេញ និង​ចំណង​ចង់​បានរ​បស់ អធិរាជ​ស Real Madrid អាច​នឹង​បរាជ័យ ខណៈ​ដែល គ្រូបង្វឹក តោ​ខៀវ លោក Jose Mourinho ធ្លាប់បាន​និយាយ​ថា គាត់​នឹង​ព្យាយាម​ទុក​កីឡាករ​រូបនេះ​នៅ ទីក្រុង​ឡុង​ដ៍ ៕​
Ramires

មតិយោបល់