ព័ត៌មានជាតិ

បើក​គោយន្តកន្រ្តៃមិនប្រយ័ត្ន បណ្តាលឲ្យក្រឡាប់ស្លាប់ស្រ្តីម្នាក់!

រតនគិរី: កាលពីវេលាម៉ោង៥និង៤០នាទីល្ងាច ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីស្រ្តីម្នាក់បើកបរគោយន្តកន្ត្រៃមិនប្រយ័ត្នបណ្តាលឲ្យក្រឡាប់សង្កត់ស្លាប់
នៅចំណុចអូរជឹម ស្ថិតនៅភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី។

ជនរងគ្រោះមានឈ្មោះ ញ៉ាវ មុំ អាយុ២៤ឆ្នាំស្នាក់នៅ​​ភូមិ​ឃុំកើតហេតុ។

​​ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានទៅដល់កន្លែងកើតហេតុ ធ្វើកោសល្យវិច័យរួចបានប្រគល់សាសពឲ្យទៅក្រមគ្រួសារធ្វើបុណ្យតាប្រពៃណី៕

មតិយោបល់