ភ្នំពេញៈ យុវជនម្នាក់ជិះម៉ូតូមួយគ្រឿងតាំងពីខេត្តតាកែវ ចូលមកក្រុងភ្នំពេញយប់ស្ងាត់ត្រូវជនមួយក្រុមមានគ្នា៦នាក់ជិះម៉ូតូបីរគ្រឿងច់ជិះដេញតាមក្រោយរួចធាក់ឲ្យដួលនិងវាយជនរងគ្រោះប្លន់យកម៉ូតូសង់២០១៨បានសម្រេច រួចជិះគេចខ្លួនដោយសុវត្ថិភាពដោយមិនរំខានដល់សមត្ថកិច្ច។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ស្ថិតនៅចំណុចមុខរោងម៉ាស៊ីនកិនស្រូវ តាមបណ្តោយផ្លូវ២១៧ ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោរ។
ជនរងគ្រោះមានឈ្មោះ ឆាយ ចាងណាង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរលាងរថយន្តនៅម្តុំផ្សារបឹងត្របែក ស្នាក់នៅកន្លែងធ្វើការ មានស្រុកកំណើត ភូមិកំពង់ជ្រៃ ឃុំស្មោង ស្រុងទ្រាំង ខេត្តតាកែវ។
តាមប្រភពពីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុនៅវេលាម៉ោងប្រមាណជា២យប់រូបគាត់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ស៊េរី២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1Q-1857 ជិះចេញពីស្រុកកំណើតបំណងចូលមកក្រុងភ្នំពេញមកកន្លែងធ្វើការម្តុំផ្សារបឹងត្របែក ខណ្ឌចំការមន ដោយសារជិតភ្លឺទើបគាត់ចេញមកដោយ ធ្វើដំណើរតាមបណ្តោយផ្លូវ២១៧ទិសដៅពីត្បូងទៅជើង លុះមកដល់រង្វង់មូលគួរស្រូវ ស្រាប់តែលចមុខជនសង្ស័យ៦នាក់ជិះម៉ូតូ៣គ្រឿង២គ្រឿងម៉ាកឌ្រីមសង់និងមួយគ្រឿងទៀតម៉ាកឌូកមិនចាំស្លាកលេខ បានជិះដេញមកតាមក្រោយលុះជិះមកដល់ចំណុចកើតហេតុខាងលើជនសង្ស័យបានគៀរម៉ូតូរូបគាត់ឲ្យដួលរួចធ្វើសកម្មភាពវាយទៅលើជនរងគ្រោះបន្តែមទៀតហើយប្លន់យកម៉ូតូជិះគេចខ្លួនដោយសុវត្ថិភាពបណ្តាលរូបគាត់ដួលផ្កាប់មុខរងរបួសក្បាលជង្គង់ និងកែងដៃប្រឡាក់សុទ្ធតែដីដូចអ្នកមកពីភ្ជួរដីស្រែអញ្ចឹង។
ជនរងគ្រោះបន្តទៀតថាពេលគាត់ជិះតាមផ្លូវចេញពីរង្វង់មូលគួរស្រូវចូលមកភ្នំពេញគាត់បានឃើញសមត្ថកិច្ចណាម្នាក់ល្បាតលើដងផ្លូវនោះទេពេលជួបរឿងដូចករណីប្លន់ម៉ូតូរបស់គាត់តើគាត់ស្រែកឲ្យនរណាជួយ។ ចំណែកសន្តិសុខគឺគាត់មិនហ៊ានជួយទេដោយសារគាត់គ្មានកាំភ្លើង បើសមត្ថកិច្ចមូលដ្ឋានវិញធ្វើព្រងើយ គាត់សំណូមពរដ្ឋឲ្យខាងសមត្ថកិច្ចមេត្តាល្បាតជិតភ្លឺឲ្យប្រជាពរដ្ឋមានភាពកក់ក្ដៅផង។
ក្រោយកើតហេតុគេឃើញមានក្រុមអ្នកសារព័ត៌ជាច្រើននាក់បានជិះម៉ូតូមកពីមន្ទីរពេទ្យលោកសង្ឃឆ្ងាយជាប៉ុស្តិ៍ព្រែកកំពឹសទៀត មកថតគ្រប់ៗគ្មានសមត្ថកិច្ចទៅទៀតបន្ទាប់មកក៏មានខាងកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានដឹកជនរងគ្រោះទៅបង្ហាញទីតាំងកន្លែងកើតហេតុរួចបានដឹកបន្តទៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកកំពឹសដើម្បីឲ្យជនរងគ្រោះដាក់បណ្តឹងរួចហើយជនរងគ្រោះត្រឡប់ទៅផ្ទះវិញទាំងអស់សង្ឃឹម។
សូមបញ្ជាក់ផងដែរករណីវាយប្លន់ក្នុងសង្កាត់ព្រែកកំពឹសនេះមានច្រើនដោយសារមេប៉ុស្តិ៍រូបនោះពុំមានល្បាតទេ ល្បាតតែពេលប្រលប់បន្តិច រួចចូលដេកលង់លក់មិនខ្វល់ពីប្រជាពរដ្ឋឡើងទើបធ្វើឲ្យបទល្មើសកើតឡើងស្ទើរតែរាល់យប់៕
មតិយោបល់