ថៃៈ ការប្រឈមមុខដាក់គ្នា រវាងរដ្ឋាភិបាលយោធាថៃ និងចលនាគាំទ្រដែលដឹកនាំដោយអតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីនស៊ីណាវ៉ាត្រា កំពុងព្យាយាមប៉ុនប៉ងផ្ចាញ់គ្នា មុនពេលការបោះឆ្នោតសកលនៅឆ្នាំ ២០១៩ ខាងមុខ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨។
រដ្ឋាភិបាលយោធាថៃ បានប្ដេជ្ញាថា នឹងរៀបចំការបោះឆ្នោត នៅខែកុម្ភៈ ឆ្នាំ២០១៩ខាងមុខ បន្ទាប់ពីការពន្យារពេលយ៉ាងយូរ ដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ ចំពេលដែលមានការព្រួយបារម្ភយ៉ាងខ្លាំងថា របបយោធា មានគោលបំណងចង់ក្ដោបក្តាប់អំណាច នៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទី ២ នៅអាស៊ីអាគ្នេយ៍មួយនេះ។
ការប្រកួតប្រជែងរវាងភាគីទាំងពីរ ត្រូវបានគេរំពឹងទុកថា នឹងធ្វើឲ្យក្រុមអ្នកគាំទ្រ «អាវក្រហម» របស់លោកថាក់ស៊ីន ប្រឆាំងនឹងការបង្កើតកងទ័ព និងរាជានិយម ដែលបានដណ្ដើមអំណាចរបស់ពួកគេ នៅក្នុងរដ្ឋប្រហារជាបន្តបន្ទាប់ កាលពីឆ្នាំ ២០០៦ និង ២០១៤កន្លងមក៕
មតិយោបល់