ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួននារីបុគ្គលិកផ្នែកលក់ ក្រុមហ៊ុន អ៊ីងជូហ្គោម្នាក់ បន្ទាប់ពីយកប្រាក់ក្រុមហ៊ុនចំនួន ៩,២១៤.៨៧ដុល្លារ

ភ្នំពេញ: នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ៦និង០០នាទី ប៉ុស្តិ៍នគរបាលភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យ០១នាក់ ករណីរំលោភលើទំនុកចិត្ត(យកប្រាក់ក្រុមហ៊ុនចំនួន ៩,២១៤,៨៧ដុល្លារ) នៅចំណុចក្នុងក្រុមហ៊ុន អ៊ីងជូហ្គោណា ផ្សារម៉ាក្រូ ផ្លូវ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

បង្កដោយជនសង្ស័យឈ្មោះ ទូច បុព្វត្តា ភេទស្រី អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកផ្នែកលក់ក្រុមហ៊ុនអ៊ីងជូហ្គោណា)ផ្សារម៉ាក្រូ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់អូរឬស្សីទី១ ខណ្ឌ៧មករា (គ្មានសារធាតុញៀន) បានយកលុយរបស់ក្រុមហ៊ុនអ៊ីងជូហ្គោណា ផ្សារម៉ាក្រូចំនួន ៩,២១៤.៨៧ដុល្លារ) គ្មានការអនុញ្ញាតិពីជនរងគ្រោះឈ្មោះ Bouillot Gauhtier Jacques Marie ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិជប៉ុន មុខរបរប្រធានក្រុមហ៊ុនអ៊ីងជូហ្គោណា ផ្សារម៉ាក្រូ ស្នាក់ផ្ទះជួលលេខ១៧ ផ្លូវ៣២២ សង្កាត់បឹងកេងកង១ ខណ្ឌចម្ការមន កាន់លិខិតឆ្លងដែនលេខ17FV24534 ។

សម្ភារ:បាត់បង់ លុយដុល្លាចំនួន ៩,២១៤,៨៧ដុល្លារ ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕

មតិយោបល់