ព្រៃវែងៈ កម្លាំងការិយាល័យជំនាញខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកពាមរ ចុះបង្ក្រាបជាក់ស្តែង ករណីប្រើប្រាស់ និងចែកចាយគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីវេលាម៉ោង៦និង១៥នាទី ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៦ ត្រង់ចំនុចភូមិពាមកោះ ឃុំពាមរ ស្រុកពាមរ ខេត្តព្រៃវែង។
ប្រភពឲ្យដឹងថា ជនសង្ស័យខាងលើនេះ មានឈ្មោះ នៅ ពីសី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិពាមកោះ ឃុំពាមរ ស្រុកពាមរ រួមនិងវត្ថុតាងមាន៖ ថ្នាំញៀនខំនួន០៥កញ្ចប់(ធំ០២កញ្ចប់ និងតូច០៣កញ្ចប់) កូនកន្ត្រៃដែកចំនួនមួយ ដែកកេះហ្គាសពណ៌ក្រហមចំនួន០១ ទូរសព្ទ័ដៃចំនួន០២គ្រឿង កាបូបដាក់លុយពណ៌ខ្មៅចំនួន០១ ប្រាក់រៀលចំនួន ១៥ម៉ឺន ២០០រៀល (ដប់ប្រាំម៉ឺនពីរយរៀល)។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាន ដើម្បីកសាងសំណុំចាត់ការតាមនីតិវិធី៕


មតិយោបល់