អ៊ីរ៉ាក់: ប៉ូលិសនិងពេទ្យទាហាន បាននិយាយថា យ៉ាងហោចណាស់ មនុស្សចំនួន ៨០នាក់បានស្លាប់និង១៦០នាក់រងរបួសនៅក្នុងការបំផ្ទុះគ្រាប់បែកពេញមួយយប់ នៅតំបន់ពាណិជ្ជកម្មដ៏មមាញឹកក្នុងទីក្រុងបាដាដរបស់ប្រទេសអ៊ីរ៉ាក់ នាព្រឹកថ្ងៃអាទិត្យ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី០៣ កក្កដា ឆ្នាំ២០១៦នេះ។
បើយោងតាមប្រភពសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ការវាយប្រហារមួយកើតឡើងនៅម៉ោងប្រហែល ១:០០យប់ (ម៉ោងក្នុងស្រុក) នៅពេលដែលអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់ បានបំផ្ទុះរថយន្តរបស់គាត់ នៅផ្លូវដែលមានមនុស្សច្រើននៅភាគខាងត្បូងតំបន់ Karrada-Dakhil កណ្តាលរដ្ឋធានីបាដាដ ដែលបានសម្លាប់មនុស្សកើនឡើងពីចន្លោះ ៧៥នាក់ទៅដល់៨០នាក់ និងរងរបួស១៦០នាក់ផ្សេងទៀត។
សូមបញ្ជាក់ថា ហាងជាច្រើនកន្លែងរងការខូចខាត និងរថយន្តជាច្រើនគ្រឿងត្រូវបាន បំផ្លាញដោយឥទ្ធិពលនៃការផ្ទុះដ៏ខ្លាំងក្លា ដោយសារការវាយប្រហារពីក្រុមរដ្ឋអ៊ីស្លាមជ្រុលនិយម IS៕

មតិយោបល់