ព័ត៌មានជាតិ

ឆ្លងចរន្តអគ្គិសនីឆាបសាំង និងម៉ាស៊ូត ឆេះផ្ទះខ្ទេចត្រឹមមួយប៉ប្រិចភ្នែក!

កំពង់ធំ: មានករណីអគ្គិភ័យមួយបានឆាបឆេះផ្ទះមួយខ្នង យ៉ាងសន្ធោសន្ធៅ កាលពីវេលាម៉ោង១និង៤០នាទី ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅភូមិសុភមង្គល ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។

ប្រភពព័ត៌មានបានឲ្យដឹងថា ម្ចាស់ផ្ទះមានឈ្មោះ ឌុល ណាត ភេទប្រុស អាយុ៤៥ឆ្នាំ ហើយផ្ទះដែលឆាបឆេះនេះមានទំហំ១១ម៉ែត្រ គុណ៦ម៉ែត្រ ធ្វើអំពីឈើ ដំបូលប្រក់ក្បឿង បណ្តាលឲ្យខូចខាត ឆេះផ្ទះ១ខ្នងទាំងស្រុងទំហំ១១ម៉ែត្រx៦ម៉ែត្រ , ស្រូវចំនួន២០ថាំង ,ម៉ូតូចំនួន២គ្រឿង(ម៉ាកWAVE) និងសម្ភារ:ប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត។

ចំណែកមូលហេតុ បណ្តាលមកពីឆ្លងចរន្តអគ្គិសនីឆាបសាំង១កាន និងម៉ាស៊ូត១កាន បណ្តាលឲ្យរាលឆាបឆេះ តែម្តង បង្កការភ្ញាក់ផ្អើលដល់កម្លាំងរបស់អធិការដ្ឋាននគរបាលស្រុកសន្ទុក បានចេញរថយន្តអគ្គិភ័យចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន២រថយន្តស្មើនឹង៨ម៉ែត្រគូប តែករណីខាងលើមិនបង្ករឲ្យមានរងរបួសមនុស្សនិងរាលដាលដល់អ្នកជិតខាងឡើយ។

មតិយោបល់