ភ្នំពេញៈ សមត្ថកិច្ច ខណ្ឌជ្រោយចង្វារឆ្មក់ចូលបង្ក្រាប ក្រុមអ្នកជួញដូរនិងប្រើប្រាស់គ្រឿងញៀននៅតំបន់ស្មុកស្មាញ ក្រោយវិហារឯករង្សី ឃាត់ខ្លួនជនសង្ស័យប្រុសស្រីរហូតដល់៨នាក់ រួមទាំងថ្នាំញៀនចំនួន១៣កញ្ចប់។
ប្រត្តិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៣ វិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចក្រោយវិហារឯករង្សី ភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនទាំង៨នាក់ មាន២នាក់ជាមុខសញ្ញាជួញដូរថ្នាំញៀន ដែលសមត្ថកិច្ចតាមប្រម៉ាញ់ រកចាប់ខ្លួន។ ចំណែក៦នាក់ទៀតពាក់ព័ន្ធប្រាស់សារធាតុញៀន។
ក្រោយឃាត់ខ្លួនជនសង្ស័យ ទាំង៨នាក់ រួមនិងវត្ថុតាង បាននាំមកកាន់ផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីសាកសួរកសាងសុំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនិតិវិធីច្បាប់ ៕
មតិយោបល់