តាមប្រភពព័ត៌មាន yourjewishnews បានឲ្យដឹងថា បុរសម្នាក់ត្រូវបានកាំបិតចាក់ចូលទៅក្នុងលលាដ៏ក្បាលដោយចៃដន្យ បន្ទាប់ការប្រលែងគ្នាលេង។ បុរសរូបនោះត្រូវបានគេដឹងថាមានឈ្មោះ Ho Lung បានដើរសំដៅចូលទៅក្នុងមន្ទីពេទ្យជាមួយនឹងកាំបិទដែលជាប់នៅនឹងក្បាលរបស់គាត់ជំរៅ ១០ អ៊ីង។ គាត់ត្រូវទទួលរងរបួសដោយសារការប្រលែងលេងជាមួយមិត្តភក្កិរបស់គាត់ជ្រុលហួសហេតុដែលធ្វើឲ្យកាំបិតចិតផ្លែឈើចាក់ចូលក្នុងក្បាលរបស់គាត់បែបនេះ។ បន្ទាប់ពីហេតុការណ៍ដ៍អាក្រក់នេះកើតឡើង Lung walked បានដើរសំដៅទៅមន្ទីពេទ្យនៅក្នុងស្រុក Yanji ខេត្ត Jilin ភាគឦសាននប្រទេសចិន ដោយនិយាយប្រាប់បុគ្គលិកថា ខ្ញុំចង់ជួបលោកវេជ្ជបណ្ឌិត។ នៅពេលនោះគ្រូពេទ្យបានរកវិធីដោះស្រាយ ដើម្បីយកកាំបិតចេញពីក្បាលរបស់គាត់កុំឲ្យប៉ះពាល់ដល់ជីវិត៕
ព័ត៌មានជាតិ
មតិយោបល់