បន្ទាយមានជ័យៈ កាលពីវេលាម៉ោង ៩ និង២៥ នាទីយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ មានគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូធំ CBR បុកគ្នាជាមួយនឹងម៉ូតូឆាលី បណ្ដាលឲ្យស្លាប់មនុស្ស ២នាក់ នៅលើផ្លូវជាតិលេខ១៥៦D ស្ថិតក្នុងស្រុកមង្គលបូរី។
តាមរបាយការណ៍សមត្ថកិច្ច បានឲ្យដឹងថា បុរសម្នាក់បានស្លាប់នៅកន្លែងកើតហេតុ និងបុរសម្នាក់ទៀតរបួសធ្ងន់ បានស្លាប់តាមផ្លូវ ពេលបញ្ជូនទៅមន្ទីរពេទ្យ។
សម្ភារខូចខាតរួមមាន៖ ម៉ូតូ២គ្រឿង មូលហេតុដោយសារម៉ូតូបង្ក បើកបរលឿនត្រង់ចំណុចផ្លូវកោង ក៏រេចង្កូតបុកម៉ូតូ មកពីទិសច្រាស់គ្នា៕
មតិយោបល់