ព័ត៌មានជាតិ

បុរសម្នាក់ រក្សាទុកសារធាតុញៀន ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ០០ និង ១០ នាទី ត្រង់ចំណុចរោងចក្រសាញនិឌ ស្ថិតភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ មានករណីរក្សាទុកនូវសារធាតុញៀនដោយខុសច្បាប់ បង្កឡើងដោយជនសង្ស័យម្នាក់។

ជនសង្ស័យឈ្មោះ ស៊ឹម ស៊ីម ភេទប្រុស អាយុ ៣០ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

វត្ថុតាងដកហូតបាន៖ ម្សៅក្រាមមួយកញ្ចប់ធំល្មម។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវសមត្ថកិច្ចបញ្ជូនទៅអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីអនុវត្តបន្តតាមនីតិវិធី៕

មតិយោបល់