ព័ត៌មានជាតិ

ក្មេង៣នាក់ នាំគ្នាទឹកស្ទឹងសង្កែ លង់ស្លាប់២នាក់ ខណៈម្នាក់ទៀតសង្គ្រោះបាន

បាត់ដំបងៈ មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ចោមរោមមើល ក្មេងប្រុស ស្រីចំនួន៣នាក់ បានលង់ទឹកស្លាប់ព្រមៗគ្នា ក្រុមគ្រួសារសាច់ញាតិ ស្រែកទ្រហោយំយ៉ាងកងរំពង បន្ទាប់ពីទទួលបានដំណឹងថា កូនៗ របស់ខ្លួនបានលង់ទឹកស្លាប់ ក្នុងស្ទឹងសង្កែរួចមក។

ហេតុការណ៍ដ៏សោកសង្រេងនេះ បានកើតឡើងនៅវេលាម៉ោង ៤ និង៤០ នាទីរសៀល ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ នៅចំណុចខាងមុខវេទិកាបុណ្យអុំទូក ស្ថិតក្នុងភូមិ ព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
សេចក្ដីរាយការណ៍ពីកន្លែងកើតហេតុ បានឲ្យដឹងថា ក្មេងរងគ្រោះទាំងនោះ ១-ឈ្មោះ ច័ន្ទ វឌ្ឍនា ភេទស្រី អាយុ១១ ឆ្នាំ រស់នៅភូមិរតនៈ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយកុមារីនេះ ត្រូវបានក្រុមគ្រូពេទ្យ ជួយសង្គ្រោះ ទាន់ពេលវេលា គឺអាចនៅមានដង្ហើម ២-ឈ្មោះ វ៉ាន់ ចាន់ហៃ ភេទប្រុស អាយុ១២ ឆ្នាំ រស់នៅភូមិ២០ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង (ស្លាប់) និងម្នាក់ទៀត ជាកុមារីបានស្លាប់ដែរ ដោយមិនទាន់ស្គាល់អំពីអត្តសញ្ញាណឡើយ ។

ប្រភពដដែល បានបន្ដទៀតថា ករណីការលង់ទឹក របស់ក្មេងស្រី ប្រុស ទាំង៣នាក់នេះ គឺបណ្តាលមកពីការបបួលគ្នាចុះងូតទឹក ហើយនៅពេលលង់ គឺប្រហែលជាអាចទាញគ្នា ទើបបានជាលង់ម្តងទាំង៣បែបនេះ ។ បច្ចុប្បន្ន ក្មេងរងគ្រោះត្រូវបាន ក្រុមគ្រួសារនាំយក ទៅធ្វើបុណ្យ តាមប្រពៃណី រីឯកុមារីម្នាក់ដែល កំពុងសង្គ្រោះនៅក្នុងមន្ទីរពេទ្យ គឺជាសំណាងមួយ ក្នុងមួយពាន់គ្រោះថ្នាក់៕

image1image2image3image4image5image6image7photo_2016-08-31_19-15-41photo_2016-08-31_19-15-58

មតិយោបល់