ព័ត៌មានជាតិ

ព័ត៌មានបឋម៖ សិស្សសាលាបឋមសិក្សាទន្លេបិទជាច្រើននាក់ សង្ស័យពុលភេស​ជ្ជៈ នៅស្រុកត្បូងឃ្មុំ!

ត្បូងឃ្មុំៈ សមត្ថកិច្ចបានប្រាប់Post News ថា តាមព័ត៌មានបឋម មានករណីសិស្សសាលាបឋមសិក្សាទន្លេបិទជាច្រើននាក់ សង្ស័យពុលភេស​ជ្ជៈ
បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១១និង២៥នាទីថ្ងៃត្រង់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅភូមិទន្លេបិទ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ខណៈនេះ សមត្ថកិច្ចនិងប្រជាពលរដ្ឋបានបញ្ជូនសិស្សទាំងនោះ ទៅសង្គ្រោះនៅមណ្ឌលសុខភាពទន្លេបិទ ហើយសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវចំពោះករណីផងដែរ៕​

មតិយោបល់