ព័ត៌មានជាតិ

ប៊ិះនិងអស់ជីវិតដោយសារតែ…

កំពង់ស្ពឺ: ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង៥និង១៥ នាទី នៅត្រង់ចំណុចភូមិអូរការុង ឃុំវាំងចាស់ ស្រុកឧដុង្គ នៅលើផ្លូវជាតិលេខ 5(39-40) មុខមន្ទីរពេទ្យបង្អែកស្រុកឧដុង្គ មានម៉ូតូ១ គ្រឿងម៉ាកហុងដា C100 ពណ៌ក្រហម គ្មានស្លាកលេខ បើកបរដោយឈ្មោះ គង់ ចាន់វិបុល ភេទប្រុស អាយុ23ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិប្រក់ក្ដា ឃុំវិហារហ្លួង ស្រុកពញ្ញាឮ ខេត្តកណ្ដាល ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត លុះ មកដល់ចំណុចខាងលើ ភ្លាមនោះស្រាប់តែមានរថយន្ត១គ្រឿងម៉ាក លុចស៊ីស RX 330 ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 2N 9558 បើកបរដោយឈ្មោះ វណ្ណា ភេទប្រុស អាយុ 28 ឆ្នាំ រស់នៅភូមិអង្គសេរី ឃុំភ្នំបាត ស្រុកពញ្ញាឮ ខេត្តកណ្ដាល ធ្វើដំណើរចេញពីផ្លូវលំ ភូមិអូរការុង ឡើងកាត់ទទឹងផ្លូវជាតិលេខ 5 ក្នុងទិសដៅពីត្បូងទៅជើង ហើយក៏ត្រូវបានម៉ូតូ ម៉ាកហុងដា C100 នោះ បុកត្រូវចំកាងខាងមុខនៃរថយន្ត ផ្នែកខាងឆ្វេង(ថ្ពាល់ខាងឆ្វេង) បណ្តាលឲគ្រោះថ្នាក់មនុស្ស និងខូចខាតសម្ភារ:បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់
អ្នកបើកបររថយន្តក្រោយពេលកើតហេតុបានចុះរត់គេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះវាស់វែងនិងយករថយន្តរួមទាំង ម៉ូតូ មករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលវាំងចាស់ដើម្បីរងចាំការដោះស្រាយ៕

 

មតិយោបល់