ព័ត៌មានជាតិ

ស្នងការនគរបាលខេត្តព្រៃវែង ជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ យកចិត្តទុកដាក់ និងចុះជួយប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត

ព្រៃវែងៈ លោកឧត្តមសេនីយ៍ ស្រេង ជា ស្នងការ នគរបាលខេត្តបាន ជំរុញឲ្យអធិការនគរបាល គ្រប់ ស្រុក ក្រុង ទាំងអស់ ចុះជួយប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ បណ្តាលមកពីខ្យល់កន្ត្រាក់ចុះសួរសុខទុក្ខប្រជាពលរដ្ឋទីទ័លក្រ ជាពិសេស ស្ត្រីមេម៉ាយជនចាស់ជរា និងជនពិការជន គ្មានទីពឹងកំពុងជួបប្រទះបញ្ហាជីវភាពខ្វះខាត និងគ្មានជំរក ស្នាក់នៅជាដើម ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី ០៣ ខែ កក្កដា ឆ្នាំ ២០១៦ វេលាម៉ោង ៩ និង ៣០នាទី លោកវរ:សេនីយ៍ទោ អ៊ន សុគន្ធ អធិការស្រុកបាភ្នំ និង ភរិយា បានដឹកនាំមន្ត្រីក្រោមឱវាទ បាននាំយកអំណោយទៅចែកជូនគ្រួសារទីទាល់ក្រ ចំនួន ៤ គ្រួសារ នៅឃុំ ស្ពឺ(ខ) ដោយគ្រួសារទី ១ ឈ្មោះអឿន ប៊ុន ភេទប្រុស អាយុ ៨៨ ឆ្នាំ មានប្រពន្ធនិងម្ដាយជរាអាយុ ៩៩ ឆ្នាំ រស់នៅលេីដី អ្នកជិតខាង រស់នៅភូមិចាន់រ៉ា(ក) ឃុំ ស្ពឺ(ខ) ស្រុកបាភ្នំ ទទួលបានសំភារៈរួមមានៈ អង្ករ ៥០គីឡូក្រាម មី១ កេះ, ទឹកត្រី១យួរ ,ត្រីខ១ យួរ , ទឹកសីុអីវ ១ យួរ និងថវិការ ចំនួន ២០០.០០ត០ រៀល។

គ្រួសារទី ២ ឈ្មោះពៅ ទឹម ភេទស្រី អាយុ ៩៤ ឆ្នាំ (ចាស់ជរា) នៅភូមិចាន់រ៉ា(ក)ឃុំ ស្ពឺ(ខ) ស្រុកបាភ្នំ រស់នៅជាមួយ កូនស្រីអាយុ ៥៩ ឆ្នាំ ទទួលបានសំភារៈរួមមាន អង្ករ ៥០ គីឡូក្រាម ,មី១ កេះ ,ទឹកត្រី១ យួរ , ត្រីខ១យួរ ទឹសីុអីុវ១ យួរ និង ថវិការចំនួន ២.០០០.០០០ រៀល ។

គ្រួសារទី៣ ឈ្មោះញួង ថាន ភេទស្រី អាយុ៦០ឆ្នាំ មានជំងឺងងឹតភ្នែក រស់នៅភូមិចាន់រ៉ា(ក) ឃុំ ស្ពឺ(ខ) ស្រុកបាភ្នំ ទទួលបាន សំភារ:រួមមាន: អង្ករ៥០គីឡូក្រាម, មី១ កេះ. ទឹកត្រី១ យួរ . ត្រីខ ១យួរ . ទឹសីុអីុវ១យួរ . និងថវិកាចំនួន១៧០.០០០រៀល ។

គ្រួសារទី៤ ឈ្មោះខាន់ សុភាន់ ភេទ ស្រីអាយុ ៣៨ ឆ្នាំ នៅភូមិព្រៃចំការមានជំងឺឈឺរាំរ៉ៃ(មេម៉ាយ)កូន ក្នុងបន្ទុក ៤ នាក់ ប្រុស០១ ស្រី ០៣នាក់ទទួលបាន សំភារ:រួមមាន អង្ករ៥០គីឡូក្រាម, មី១កេះ, ទឹកត្រី១យួរ ,ត្រីខ១យួរ, ទឹកសីុអីុវ១យួរ, និងថវិការ ចំនួន៣០០.០០០ រៀល ។ លោកអធិការ នគរបាលស្រុកក៏បានប្រាប់ឲ្យដឹងថា ម្តាយរបស់ក្មេងទាំង០៤នាក់ រស់នៅរង់ចាំសេចក្តីស្លាប់មកដល់។ លោកអធិការ បានចាត់ចែង ឲ្យ យកក្មេងទាំង០៤នាក់ ទៅពិនិត្យនៅមន្ទីពេទ្យ បង្អែកបាភ្នំនៅថ្ងៃស្អែកទី០៤ ខែកក្កដា ឆ្ានំ២០១៦ ព្រោះមើលទៅក្មេងៗក៏មានបញ្ហាសុខភាពមិនធម្មតាដែរ។ ដូចនេះលោកអធិការ ក៏បានសូមអំពាវនាវទៅដល់ ឯកឧត្តម លោកជំទាវ អ្នកឧកញ្ញា មេត្តាជួយដល់ក្មេងទាំងបួននាក់នេះផងដែលកំពុងរកជំនួយនេះផង៕

មតិយោបល់