រតនគិរៈ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយស្ត្រីម្នាក់ បានធ្វើព្យាយាមធ្វើអត្តឃាត លេបថ្នាំសម្លាប់ខ្លួន តែមិនសម្រេច ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ហេតុការណ៍នេះកើតឡើងនៅម៉ោង ៨និង៤៥នាទី យប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចភូមិចង ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ក្លាន ភៀន ភេទស្រី អាយុ៣៦ឆ្នាំ ទីលំនៅភូមិឃុំខាងលើ ចំណែកមូលហេតុដែលផ្តើមឲ្យមានការធ្វើអត្តឃាត គឺដោយសារបញ្ហាក្នុងគ្រួសារ។
បន្ទាប់ពីបានព័ត៌មាននេះ កម្លាំងប៉ុស្តិ៍បានទៅដល់កន្លែងកើតហេតុបានបញ្ជាឲ្យអ្នកភូមិបញ្ជូនជនរងគ្រោះមកមណ្ឌលសុខភាព។ ក្រោយពីសង្រ្គោះជនរងគ្រោះផុតពីគ្រោះថ្នាក់ហើយ ពេទ្យបានប្រាប់ឲ្យបងប្អូនបញ្ជូនទៅមន្ទីរពេទ្យខេត្តបន្តដើម្បីសម្អាតក្រពះ៕
មតិយោបល់