Post News Media ព័ត៌មានជាតិ បុរសម្នាក់ ជិ...

បុរសម្នាក់ ជិះម៉ូតូបុកបង្គោលចំណាំងផ្លាកតាមដងផ្លូវ របួសធ្ងន់ដោយខ្លួនឯង

ប៉ៃលិន: កាលពី​វេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍​ជិះម៉ូតូបុកបង្គោលចំណាំងផ្លាកតាមដងផ្លូវមួយកើតឡើង នៅចំណុចផ្លូវកែងស្រះឈូក ស្ថិតក្នុងភូមិរោងចក្រ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បណ្ដាល​ឲ្យ​បុរសម្នាក់​រងរបួស​ធ្ងន់ ។

ជនរងគ្រោះមានឈ្មោះ ឃុន បូរី ភេទប្រុស អាយុ ២៤ ឆ្នាំ រស់នៅភូមិអូរស្ងួត សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បើកបរម៉ូតូ ហុងដាសេ១២៥សេរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ប៉ៃលិន 1C-8363។

បច្ចុប្បន្នជនរងគ្រោះត្រូវបានសាច់ញាតិ​បញ្ជូន​ទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ដប៉ៃលិន។ ចំណែកម៉ូតូសមត្ថកិច្ចបានប្រគល់ជូនទៅក្រុមគ្រួសាររបស់ជនរងគ្រោះវិញ៕