ព័ត៌មានជាតិ

រថយន្ត​ Lexus 470 ស្លាកលេខភ្នំពេញ​2N-3923​ ពន្លះ​ទ្រូង​ផ្លូវ​លាន់​ដូច​រន្ទះ ​បន្ត​ទៅ​បុក​ផ្ទះ​ប្រជាពលរដ្ឋ ខ្ទេច​យ៉ាង​ដំណំ​

ភ្នំពេញ:​ រថយន្ត​ Lexus 470 ពន្លះ​ទ្រូង​ផ្លូវ​លាន់​ដូច​រន្ទះ​ហើយ​បន្ត​ទៅ​បុក​ផ្ទះ​ប្រជាពលរដ្ឋ​បណ្ដាល​ឲ្យ​រថយន្ត​រង​ការ​​ខូចខាត​យ៉ាង​ដំណំ​ តែ​សំណាង​ល្អ​មិន​បណ្ដាល​ឲ្យ​នរណា​រង​របួស​ឡើយ​។

ហេតុការណ៍​នេះ​បាន​បង្ក​ឲ្យ​មាន​ការភ្ញាក់​ផ្អើល​ឡើង​កាល​ពី​វេលាម៉ោង​ជាង​២ថ្ងៃ​ទី​១៧​ ខែវិច្ឆិកា ឆ្នាំ​២០១៨ ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ស្ថិត​ក្នុង​សង្កាត់​ស្រះចក ​ខណ្ឌ​ដូនពេញ​ រាជធានីភ្នំពេញ​។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ Lexus 470 ពណ៌​ខ្មៅ ​ពាក់​ស្លាក​លេខ ​ភ្នំពេញ ​2N-3923​ បើក​បរ​ដោយ​បុរស​ម្នាក់​បាន​ធ្វើ​ដំណើរ​ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច ​លុះ​មក​ដល់​ចំណុច​ស្តុប​ក្ដាន់​២រថយន្ត​បាន​ជ្រុល​ទៅ​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូង​ពេញ​ទំហឹង​ចំណែក​ឯ​រថយន្ត​​ខ្ទាត​ទៅ​បុកចូល​ផ្ទះ​​ប្រជាពលរដ្ឋ​បណ្ដាលឲ្យ​រថយន្ត​និង​របង​ផ្ទះប្រជា​ពលរដ្ឋ​​រង​ការ​ខូចខាត​យ៉ាង​ដំណំ​។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញធ្វើការវាស់វែងយករថយន្តបង្កទៅតក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

មតិយោបល់