ព័ត៌មានជាតិ

មន្រ្តីនគរបាលម្នាក់ខឹងម្តាយស្តីបន្ទោសរឿងចូលខារ៉ាអូខេ ដកកាំភ្លើងបាញ់រះទៅលើរថយន្តជាង១០គ្រោប់ ផ្អើលទាំងយប់!

ភ្នំពេញៈ បុរសជាមន្ត្រីនគរបាលមិនស្គាស់អត្តសញ្ញាណម្នាក់ខឹងម្តាយ ស្តីបន្ទោស ចូលខារ៉ាអូខេ ខឹងដកកាំភ្លើងបាញ់រះទៅលើរថយន្តខ្លួនឯងជាង១០គ្រាប់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុកាលពីវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅក្បែរខារ៉ាអូខេពិភពរាត្រី តាមបណ្តោយផ្លូវ១៧៣ ក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន។

តាមប្រភព័ព៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើកហេតុមន្ត្រីនគរបាលដែលបាញ់បោះសេរីម្នាក់បើករថយន្តហាយលែនឌ័រមួយគ្រឿង ពណ៌កណ្តុរប្រមេះ ពាក់ស្លាកលេខ ភ្នំពេញ 2U-3913 បើកមកឈប់នៅទីតាំងចំណុចកើតហេតុខាងលើ រួចបានចុះពីលើរថយន្តដើរចូលទៅផឹកស៊ីក្នុងខារ៉ាអូខេមួយកន្លែង ស្រាប់តែមួយសន្ទុះក្រោយមកកំពុងតែផឹកស៊ីឆ្ងាញ់មាត់ផងស្រាប់តែលេចខ្លួនម្តាយរបស់ខ្លួនចូលមកហើយបានស្តីបន្ទោសពីរឿងដើរផឹកស៊ីចូលខារ៉ាអូខេស្រាប់តែមន្ត្រីនគរបាលរូបនោះខឹងម្តាយរបស់ខ្លួនស្តីបន្ទោសខ្លាំងៗ ដកកាំភ្លើងបាញ់រះទៅលើរថយន្តខ្លួនឯងជាង១០គ្រាប់បណ្តាលធ្លុះកញ្ចក់ខាងមុខនិងខាងក្រោយបន្ទាប់មកបានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល។ បន្សល់ទុកតែរថយន្តរបស់ខ្លួននៅនឹងកន្លែងកើតហេតុ។

ក្រោយកើតហេតុគេឃើញមានលោកអធិការខណ្ឌចំការមននិងម្លាំងនគរបាលប៉ុស្តិ៍ទួលស្វាយព្រៃទី១ និងកម្លាំងអហខណ្ឌចុះមកដល់កន្លែងកើតហេតុនិងធ្វើការស្រាយជ្រាវបន្ត៕

មតិយោបល់