មណ្ឌលគិរីៈ លោកអធិការរង ស្រុកកែវសីមា បានប្រាប់ Post News ថា មនុស្សយ៉ាងហោចណាស់១៥នាក់ ក្នុងនោះមានទាំងចាស់ទាំងក្មេង បានរាកក្អួតចង្អោរ រហូតបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្រោយពីបាននាំគ្នាបរិភោគស្រា ត្រៅងៀត និងទឹកសុទ្ធ។
ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិអូររណា និងភូមិស្រែខ្ទុម ភូមិស្រែល្វី ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
សមត្ថកិច្ចបនឲ្យដឹងថា ពលរដ្ឋរងគ្រោះខាងលើ មានចំនួន១១គ្រួសារ ក្នុងនោះមានមនុស្សចំនួន១៥ នាក់(ស្រី៧នាក់) បានកើតមានការរាកក្អួតចង្អោរ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសម្រាកព្យាបាលនៅពេទ្យស្រុកកែវសីមា។ ដោយឡែកអ្នកជំងឺ២នាក់ មិនមានអាការៈធូរស្រាលនោះ ត្រូវបានការិយាល័យពេទ្យស្រុក បញ្ជូនទៅពេទ្យបង្អែកខេត្តមណ្ឌលគិរី។
ដោយឡែកចំពោះអាហាររួមមាន ស្រា ត្រីងៀត និងទឹកសុទ្ធ ត្រូវបានសមត្ថកិច្ចជំនាញប្រមូលជូនជំនាញមន្ទីរសិប្បកម្មនិងកាំកុងត្រូល ដើម្បីយកទៅធ្វើការពិនិត្យ និងវិភាគរកមូលហេតុនៃការកើតអាការៈរាកនិងក្អួតនេះ៕








https://youtu.be/_GLxOarf7EE
មតិយោបល់