នៅថ្ងៃទី២៩ខែ ឧសភាឆ្នាំ២០២១វេលាម៉ោង០៩និង០០នាទីនៅចំណុចក្រុមទី០២ភូមិស្តីក្រោម ឃុំព្រែកហ្លួងស្រុកឯកភ្នំ ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមទាំងយោបល់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ឯកឡុង យោធាវីរៈ អធិការនគរបាលស្រុកឯកភ្នំ បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកឯកភ្នំរួមជាមួយកម្លាំងផ្នែកព្រហ្មទណ្ឌ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកហ្លួង និងកម្លាំងប្រជាការពារ បានចុះបង្រ្កាបករណីដាំដុះកញ្ឆាខុសច្បាប់ និងបានកាប់បំផ្លាញដំណាំកញ្ឆានៅចំណុចខាងលើសរុបចំនួន៥២គុម្ព ដែលឈ្មោះកាន់ សាញ ភេទប្រុស អាយុ៣៦ឆ្នាំមានទីលំនៅខាងលេីជាអ្នកដាំ។
បន្ទាប់ពីដកបំផ្លាញចោលដេីមកញ្ឆានេះឈ្មោះ កាន់ សាញ បានប្រាប់សមត្ថកិច្ចនគរបាលថា រូបគាត់បានដាំដេីមកញ្ឆានេះសម្រាប់ប្រេីប្រាស់ ដែលមានអ្នកជិតខាងផ្សេងទៀតនៅក្នុងភូមិបានប្រេីដែរ តែទោះជាយ៉ាងនេះក្តីសមត្ថកិច្ចបានធ្វេីកិច្ចសន្យាអប់រំណែនាំ និងឱ្យគាត់បញ្ឈប់សកម្មភាពដាំដុះនេះបន្តទៀត និងអនុញ្ញាតឱ្យគាត់វិលត្រឡប់ទៅលំនៅដ្ឋានវិញ៕(រូបភានគរបាលស្រុកឯកភ្នំ)
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
មតិយោបល់