ព្រៃវែងៈ បើតាមការអះអាងរបស់ពលរដ្ឋ បានឲ្យដឹងថា ពលរដ្ឋដែលរស់នៅភូមិព្រៃព្រហ្ម ឃុំពោធិ៍ទី ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង បានប្រត្តិកម្ម ខណៈដីសាធារណៈរួមមួយកន្លែងនៅចំនុច (តាបឹង )ជាប់ថ្នល់កៅស៊ូ ខាងកើតភូមិព្រៃព្រហ្ម ឃុំពោធិ៍ទី ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ត្រូវបានលោក អ៊ាន រឿន យកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន។
ប្រជាពលរដ្ឋ បានឲ្យដឹងថា ដីនេះគឺជាដីសាធារណៈរួម ពុំមែនជាដីកម្មសិទ្ធរបស់នរណាម្នាក់ឡើយ គឺនៅចំណុះឲ្យ ភូមិព្រៃព្រហ្ម នេះតែម្ដង តែត្រូវបានលោក អ៊ាន រឿន រំលោភយកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួនដោយកាលមុនបុគ្គលរូបនោះគឺគ្រាន់តែសុំធ្វើអាជីវកម្មឡឥដ្ឋលើដីនោះតែប៉ុណ្ណោះ តែពេលនេះ បែរជាមកអាងយ៉ាងកាន់កាប់ដីនោះទាំងបំពានខណៈ ឡឥដ្ឋរបស់ខ្លួនឈប់ដំណើរការជាយូរឆ្នាំហើយនោះ។ ពលរដ្ឋបានបង្ហាញក្តីអស់សង្ឃឹម ខណៈពួកគាត់បានប្តឹង និងតវ៉ាជាច្រើនដងហើយតែពុំបានលទ្ធផលសោះដោយលើកឡើងថា ខាងអ្នករំលោភយកដីនោះមានខ្នងជាអ្នកធំ មានអំណាច ហើយមើលទៅបានជាពួកគាត់មិនដែលទទួលបានលទ្ធផលនៃការតវ៉ានោះឡើយ។
ឆ្លើយតបនិងបញ្ហានេះ លោក ញ៉ក់ យ៉េន មេភូមិព្រៃព្រហ្ម បានអះអាងថាដីដែលលោក អ៊ាន រឿន កាន់កាប់នោះពីមុនគឺពិតជាដី សាធារណៈមែន ដោយ ឈ្មោះ អ៊ាន រឿន នោះបានសុំច្បាប់ធ្វើអាជីវកម្មលើដីនោះដើម្បីធ្វើឡឥដ្ឋទេ លោកបញ្ជាក់ទៀតថា អ្នកសុំធ្វើអាជីវកម្មទាំងនោះមាន 3ទៅ4ម្ចាស់ដែរ តែម្ចាស់ផ្សេងទៀតគេមិនយកដីនោះទេគ្រាន់ឈប់គេដើរចេញ ។ ប្រភពពីលោក ភត្រា ជាកូនរបស់លោក អ៊ាន រឿន បានអះអាងថា លោក មានប្លង់កាន់កាប់ត្រឹមត្រូវ ពីរដ្ឋ តែលោកក៏បានទទួលស្គាល់ដែរថា ដីនោះពីមុនជាដីរដ្ឋប្រាកដមែន តែលោកបានធ្វើអាជីវកម្មយូរហើយ លោកបានបញ្ជាក់ទៀតថា បើរដ្ឋត្រូវការយកចុះ តែបើពលរដ្ឋមកទាមទារយកនោះលោកមិនព្រមឲ្យទេ។
រឿងនេះ លោក មេឃុំ ក៏បានទទួលស្លាល់ដែរថាដីនោះគឺជាដីសាធារណៈពីមុន តែលោកបានពាក់ព័ន្ធបន្តិចខ្លះដែរនៅឆ្នាំ២០០៨ ដោយចារបញ្ជូនទៅឲ្យជំនាញ។ ប្រភពពីលោក យូ ជឿន ក្រុមព្រឹក្សាស្រុក បានឲ្យដឹងថាពលរដ្ឋផ្ទុះការតវ៉ាខណៈលោក អ៊ាន រឿន យកគ្រឿងចក្រមកឈូសឆាយដីនោះ។ ឆ្លើយតបនិងបញ្ហានេះផងដែរ លោក ជុំ មោគ មន្ត្រីសូរិយោដីស្រុកស៊ីធរកណ្ដាល បានឲ្យដឹងថា លោក អ៊ាន រឿន កាន់កាប់ដីនោះគឺមិនមានប្លង់ឬលិខិតអ្វីឲ្យត្រឹមត្រូវនិងស្របច្បាប់ទេ ដោយលោកក៏កំពុងតែស្រាវជ្រាវដែរ ក្រុមពលរដ្ឋបានខកចិត្តជាថ្មីមួយទៀតខណៈ លោក យូ ជឿន ត្រូវបានលោក មាស សុភក្ក័ ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តព្រៃវែង កោះហៅឲ្យចូលខ្លួនទៅបំភ្លឺពីបទបរិហារកេរ្កិ៍ជាសាធារណៈ ដោយគ្រាន់តែលោកបាន និយាយការពិតប្រាប់អ្នកការសែត សោះបែរជា តុលាការ ហៅបែបនេះទៅវិញ។
អាជ្ញាធរមិនគួរបណ្ដែតបណ្ដោយពេកនោះទេ ខណៈពលរដ្ឋកំពុងឡើងកំដៅដូចនេះ ពលរដ្ឋក៏បានបង្ហាញការងឿងឆ្ងល់ផងដែរថា ដែរប្រជាពលរដ្ឋចង់ការពារដីខុសអីដែរមែនទេ???
មតិយោបល់