តាកែវៈ កាលពីវេលាម៉ោង៧និង២០នាទីយប់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងអ្នកដើរថ្មើរជើង បណ្តាលឲ្យស្លាប់ នៅលើផ្លូវលេខ១២៩ ចន្លោះគីឡូម៉ែត្រលេខ២៤-២៥ ភូមិព្រៃល្វាកើត ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ។
ម៉ូតូបង្កម៉ាកគុបម៉ូល ពណ៌ទឹកប៊ិច គ្មានស្លាកលេខ ជិះដោយឈ្មោះ ធុង វុត្ថា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ កសិករ រស់នៅភូមិអង្គត្រពាំងឃុំស្រុកកើតហេតុ បានបើកម៉ូតូរត់គេចខ្លួនបាត់។ ចំណែកអ្នកថ្មើរជើងមានឈ្មោះ កុច បុល ភេទស្រី អាយុ៥៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុ (ស្លាប់នៅនឹងកន្លែង)។
ករណីនេះកម្លាំងជំនាញបាននិងកំពុងកសាងសំណុំរឿងតាមនីតិវិធីនិងស្រាវជ្រាវរកជនបង្ក។ ចំណែកសាកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់