មណ្ឌលគិរីៈ យោងតាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Post News បានឲ្យដឹងថា មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីរថយន្តដឹកថ្ម ប្រភេទរថយន្តកែច្នៃមួយគ្រឿងបានក្រឡាប់ ផ្ងារជើង បណ្ដាលឲ្យតៃកុងរងរបួសធ្ងន់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១និង៣០នាទី រសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុចចំណោតបន្ទាយអាវុធហត្ថ ក្នុងភូមិពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
សូមបញ្ជាក់ផងដែរថា ចំពោះករណីនេះ ជនរងគ្រោះត្រូវបានប្រជាពលរដ្ឋជួយសង្គ្រោះ និងបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ខណៈនេះ អ្នកសារព័ត៌មានរបស់យើង នៅពុំទាន់មានសេចក្ដីលម្អិតនៅឡើយទេនោះទេ ដោយសារតែតំបន់នោះនៅឆ្ងាយពីទីរួមខេត្តផង ហើយខាងសមត្ថកិច្ចនៅពុំទាន់ចុះទៅដល់ភ្លាម ដូច្នេះ ព័តមានលម្អិតនឹងផ្សាយជូនបន្តទៀត៕







មតិយោបល់