កំពង់ឆ្នាំងៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តធុនធំ២គ្រឿងបុកគ្នាពេញទំហឹង បណ្ដាលឲ្យស្ទះចរាចរណ៍យ៉ាងខ្លាំង
កាលពីវេលម៉ោង ២ រំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិផ្សារ ឃុំផ្សារ ស្រុកបរិបូរ។
សមត្ថកិច្ចបានដឹងឲ្យថា រថយន្តធុនកុងតឺន័រមួយគ្រឿង បានធ្វើដំណើរពីទិសខាងត្បូងទៅជើង ដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុកជាមួយនិងរថយន្តមួយគ្រឿង ដែលដឹកដំឡូងមី ក្នុងទិសដៅពីជើងពីត្បូង បណ្តាលឲ្យជាប់គ្នានៅលើស្ពាន បង្កការកកស្ទះចរាចរណ៍យ៉ាងខ្លាំង។
រហូតមកដល់ម៉ោង ១០ ព្រឹក ថ្ងៃទី១៧ ខែវិច្ឆិកានេះ ចរាចរណ៍នៅតែបន្តកកស្ទះនៅឡើយ៕
មតិយោបល់