ព័ត៌មានជាតិ

ជួយស៊ែរផងបងប្អូន ! បុរសម្នាក់ ត្រូវរថយន្តបុកស្លាប់ រកសាច់ញាតិមិនទាន់ឃើញ នៅព្រះសីហនុ

ព្រះសីហនុ: កាលពីវេលាម៉ោង២០ និង២០នាទីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ ត្រង់ចំណុចមុខវិទ្យាល័យស្មាច់ដែង ក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ជនរងគ្រោះ មិនទាន់ស្គាលអត្តសញ្ញាណនោះទេ។

ដំណើររឿង៖ មុនកើតហេតុ គេឃើញរថយន្ត ១គ្រឿង ម៉ាក DONGFENG មានពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3E 8100 បើកបរមកដល់ចំណុចខាងលើ បានបុកម៉ូតូ១គ្រឿង ម៉ាក ហុងដា 125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រះសីហនុ 1C 4787 ទិសដៅបញ្រ្ចាសគ្នា បណ្តាលឲ្យអ្នកបើកម៉ូតូស្លាប់មួយរំពេច ភ្លាមៗនោះ ម្ចាស់រថយន្ត បានរត់គេចខ្លួនបាត់។

បច្ចុប្បន្នសព ត្រូវបានយកទៅតម្កល់នៅវត្តសម្មាធិ ដោយខាងសមត្ថកិច្ច កំពុងស្វែងរកសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ។ ដោយទ្បែកវត្ថុតាង សមត្ថកិច្ច បាននាំទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

មតិយោបល់