ព័ត៌មានជាតិ

លួចម៉ូតូបានមួយថ្ងៃ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវ និងឈានដល់ការចាប់ខ្លួនជនសង្ស័យម្នាក់

ភ្នំពេញៈ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១០និង៣០នាទី ជនរងគ្រោះឈ្មោះ ហ៊ុន សុខគា ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរជាងម៉ាស៊ីនដេរ បានជិះម៉ូតូម៉ាកZomerX ពណ៌ស ពាក់ផ្លាកលេខ កំពង់ស្ពឺ1L1208 ចេញពីបន្ទប់ជួលបឹងសាទ្បាង ខណ្ឌទួលគោក មកលេងមិត្តភក្តិនៅភូមិចំកាឪទ្បឹក សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ នៅពេលជិះម៉ូតូមកដល់ក៏បានទុកម៉ូតូនៅជាន់ផ្ទាល់ដី រួចក៏ទ្បើងទៅជាន់ទី១ រហូតដល់ម៉ោង ១១និង៥០នាទី ទើបចុះមកក្រោមតែរកមិនឃើញម៉ូតូ ក៏មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍កាកាបទី២ បន្ទាប់ពីទទួលបណ្តឹងរួចកម្លាំងប៉ុស្តិ៍បានចុះទៅឆែកកាំមេរ៉ា នឹងកំណត់បានមុខសញ្ញា នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ៧និង៣០នាទី ក៏បានឃាត់បានជនសង្ស័យម្នាក់ ឈ្មោះ ចាន់ ចិត្ត ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ នៅចំណុចរ៉ារថភ្លើងភូមិប៉ប្រកខាងជើងសង្កាត់កាកាបទី១ ចំណែកបក្ខពួក ០៣នាក់ទៀតបានគេចខ្លួន ។

បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅផ្នែកជំនាញ នៅអធិការខណ្ឌពោធិ៍សែនជ័យ ដើម្បីបន្តអនុវត្តតាមនីតិវិធីច្បាប់៕

មតិយោបល់