កណ្តាលៈបុរសម្នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ បន្ទាប់ពីត្រូវរថយន្តដឹកទំនិញទំងន់ ១៩តោនបុក។ ដោយហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៦ នៅត្រង់ចំណុចលើផ្លូវលេខ១៤ ចន្លោះ គីឡូម៉ែត្រលេខ ២៥.២៦ ភូមិបឹងកណ្តល ឃុំខ្ពបអាទាវ ស្រុកលើដែក ខេត្តកណ្តាល។
គ្រោះថ្នាក់ចរារចរណ៍នេះ បានកើតឡើងដោយដឹកទំនិញទំងន់ ១៩តោនមួយគ្រឿងនោះ បានបុកអ្នកថ្មើរជើងបណ្តាលឲ្យស្លាប់ភ្លាមៗ ចំំណែកអ្នកបើកបរមិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួនបាត់បន្សល់ទុករថយន្តHYUNDAIប្រភេទដឹកទំនិញទម្ងន់ចំណុះ១៩តោន៥ភ្លៅពណ៍សរពាក់ស្លាកលេខ3A 6399នៅកន្លែងកើតហេតុ។
ប្រភពព័ត៌មាន បានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ ស្រាវ វិថី ភេទប្រុស អាយុ២៩ឆ្នាំ មានទីលនៅភូមិឃុំកើតហេតុខាងលើមុខរបរកម្មករ។ប្រភពបន្តទៀតថា ម៉ោងកើតហេតុខាងលើ រថយន្តបានធ្វើដំណើរពីទិសដៅក្អមសំណរ ទៅអ្នកលឿង ស្របពេលដែលជនរងគ្រោះបានរត់ឆ្លងផ្លូវថ្នល់ពីលិចទៅកើតស្របពេលនោះរថយន្តបើកមកដល់កន្លែងកើតហេតុជនរងគ្រោះដើរចូលចន្លោះកង់ទី៣ទី៤ផ្នែកខាងឆ្វេងអូសចម្ងាយប្រហែលជាង១០ម៉ែតបណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុតែម្តង។
បច្ចុប្បន្ន សាកសពជនរងគ្រោះជំនាញបានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្ត សមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក បន្តស្រាវជ្រាវកសាងសំណុំរឿងតាមនិតិវិធី៕
មតិយោបល់