ព័ត៌មានជាតិ

ចិន​៖​បាតុភូត​អែល​នី​ណូ អាច​នឹង​បង្ក​ផលប៉ះពាល់​ដល់​ទិន្នផល​កសិកម្ម​

ក្រសួង​កសិកម្ម​ចិន បាន​ព្រមាន​ឱ្យ​ដឹង​មុន កាលពី​ថ្ងៃ​អង្គារ​ថាៈ ទិន្នផល​កសិកម្ម​របស់ ប្រទេស​ចិន អាច​នឹង​ទទួលរង​ផលប៉ះពាល់ ដោយ​បាតុភូត អែល​នី​ណូ ដែល​ជា​បាតុភូត​អាកាសធាតុ​មួយ ងាយ​នឹង​បង្ក​ឱ្យ​មាន​គ្រោះរាំងស្ងួត នៅតាម​តំបន់​មួយចំនួន ដោយ​បង្ក​ឱ្យមាន​គ្រោះទឹកជំនន់​នៅតាម តំបន់​ផ្សេងទៀត​។​

​ដោយ​ដកស្រង់​ចេញ​ពី​អាជ្ញាធរ​ឧតុនិយម​របស់​ចិន ក្រសួង​បាន​ប្រកាស​ឱ្យដឹងថាៈ បាតុភូត អែល​នី​ណូ ជា​មធ្យម​រហូតដល់​វិសាលភាព​ធំធេង​អាច នឹង​កើតឡើង ដែល​បង្ក​ឱ្យ​មាន​ភ្លៀង​ធ្លាក់ និង​ការធ្លាក់ចុះ​សីតុណ្ហភាព នៅ​ភាគខាងត្បូង​នៃ​ប្រទេស​ចិន និង​ភាពរាំងស្ងួត នៅ​ភាគ​ខាងជើង នៅ​ស រទ​រដូវ និង​បណ្តាលឱ្យ​រដូវរងារ​កើត​ឡើង​មុន​កាល នៅ​ភាគ​ឦសាន ។​

​បាតុភូត​អែល​នី​ណូ គឺជា​ការដុត​កំដៅ​ផ្ទៃ​ទឹក នៅក្នុង​សមុទ្រ​ប៉ាស៊ីហ្វិក ដែល​កើតឡើង​រៀងរាល់​៤ ឆ្នាំ ម្តង​ក្នុង​រយៈពេល​១២​ឆ្នាំ ។ ក្រសួង​បាន​គូស បញ្ជាក់ថាៈ បាតុភូត​អាកាសធាតុ​នេះ អាច​មាន​ឧប្បត្តិហេតុ​មួយ​ជា​អវិជ្ជមាន ទៅលើ​ទិន្នផល​ស្រូវ នៅ​ភាគខាងត្បូង​នៃ​ប្រទេស​ចិន និង​ទៅលើ​ការដាំ ដុះ​គ្រាប់​ធញ្ញជាតិ នៅ​ភាគ​ខាងជើង ។​

​យោង​តាម​ស្ថិតិ​ជា​ផ្លូវការ​បាន​ឱ្យដឹងថាៈ បាតុភូត​អែល​នី​ណូ អាច​បង្ក​ឱ្យ​មាន​ការធ្លាក់​ចុះ របស់​ពិភពលោក​២% នៃ​ទិន្នផល​ពោត ស្រូវ​សាលី​និទាឃ រដូវ ស្រូវ​សាលី​សិសិររដូវ និង​ស្រូវ ដែល​ជា​ផលិតផល​កសិកម្ម​ដ៏ សំខាន់បំផុត ទាំង​៤ របស់​ពិភពលោក ។​

​ប៉ុន្តែ​ដោយ​យោង​តាម​អ្នកជំនាញការ​មួយរូប ក្រសួង​បាន​ពន្យល់​បញ្ជាក់ថាៈ ផល​ប៉ះពាល់​ពី បាតុភូត​អែល​នី​ណូ ទៅលើ​ផលិតកម្ម​កសិកម្ម អាច​នឹង មាន​ដែន​កំណត់ ពីព្រោះថា បាតុភូត អាកាសធាតុ​នេះ នឹង​បង្ក​ផលប៉ះពាល់​ត្រឹមតែ​តំបន់​មួយចំនួន​ប៉ុណ្ណោះ របស់​ប្រទេស​ចិន ។​

​ក្រសួង​បាន​ដាស់តឿន​ក្រើនរំលឹក​ដល់​ពួក​អាជ្ញាធរ​កសិកម្ម​គ្រប់លំដាប់​ថ្នាក់ រក្សា​ឱ្យបាន​ការប្រុងប្រយ័ត្នរ​បស់​ខ្លួន​ទប់ទល់ ទៅ​នឹង​ការប្រែប្រួល​ធាតុ អាកាស និង​សហការ​គ្នា​ឱ្យបាន​ជិតស្និទ្ធ ជាមួយ​ពួក​អ្នកសង្កេតការ​ខាង​ឧតុនិយម​ដើម្បី ត្រៀម​រៀបចំ​ផែនការ​បន្ទាន់​នានា ដែល​ទាក់ទិន​ទៅ នឹង​ផល ប៉ះពាល់​ពី​បាតុភូត​អែល​នី​ណូ ៕​
elnino

មតិយោបល់