ព័ត៌មានជាតិ

រថយន្តហ៊ីណូ បុកបុរសម្នាក់ស្លាប់យ៉ាងរន្ធត់!

ព្រះសីហនុ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយរថយន្តម៉ាកហ៊ីណូ ស្លាកលេខ ភ្នំពេញ 1E-4820 បានបុកបុរសម្នាក់ឈ្មោះ ប៉ុក សារឿន ភេទប្រុស អាយុ៦០ឆ្នាំ កំពុងដើរតាមដងផ្លូវ បណ្តាលឲ្យស្លាប់ភ្លាមៗមួយរំពេច។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៧និង១០នាទីយប់ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ លើផ្លូវជាតិ៤៨ ចន្លោះគីឡូម៉ែត្រ៤៥-៤៦ ភូមិព្រលាន ឃុំកណ្តោល ស្រុកបុទុមសាគរ ខេត្តកោះកុង៕

មតិយោបល់