Post News Media ព័ត៌មានជាតិ បើកត្រាក់ទ័រទ...

បើកត្រាក់ទ័រទៅបុកអ្នកដើរថ្មើរជើងម្នាក់ ស្លាប់មួយរំពេច

ឧត្តរមានជ័យ: លោកអធិការស្រុកបន្ទាយអំពិល បានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងត្រាក់ទ័រមួយគ្រឿង បើកទៅបុកជាមួយអ្នកដើរថ្មើេរជើង បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៤៥នាទី យប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៥៦អា ក្នុងភូមិទទឹងថ្ងៃ ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ខាងលើនេះមានឈ្មោះ ថង ថោយ ភេទប្រុស អាយុ៥៩ឆ្នាំ រស់នៅភូមិអូររំដួល ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ ក្រោយកើតហេតុនោះ អ្នកបើកបរតា្រក់ទ័រ បានគេចខ្លួនបាត់។

បច្ចុប្បន្នកម្លាំងជំនាញនៃអធិការដ្ឋានកំពុងធ្វើការស្រាវជ្រាវរកអ្នកបើកបរត្រាក់ទ័រដើម្បីចូលខ្លួនមកដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់។ ចំណែកសាកសពត្រូវសមត្ថកិច្ចប្រគល់ឲ្យគ្រួសារធ្វើបុណ្យតាមប្រពៃណី៕