កណ្តាលៈ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីប៉ុនប៉ងលួចទ្រព្យសម្បត្តិ កាលពីវេលាម៉ោង២និង៥០នាទីរសៀល ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ ២០១៨ នៅចំណុចផ្ទះឈ្មោះស សុខា ស្ថិតក្នុងភូមិជ្រៃធំ ឃុំ សំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ ស សុខា ភេទ ប្រុស អាយុ៤៨ឆ្នាំ មុខរបរ នគរបាលវរការពារព្រំដែន៦០៥ មានទីលំនៅភូមិជ្រៃធំ ឃុំសំពៅពូន ស្រុក កោះធំ ខេត្តកណ្តាល។ ជនសង្ស័យឈ្មោះ ង្វៀង យ៉ាំងទឹង ភេទប្រុស អាយុ២៤ ឆ្នាំ ជនជាតិវៀតណាម មុខរបរលក់ម្ហូប មានទីលំនៅភូមិលេខ៤ ឃុំដុងគី ស្រុកអាងភូ ខេត្ត អាងយ៉ាង ប្រទេសវៀតណាម។
នៅមុនពេលកើតហេតុ ផ្ទះរបស់ជនរងគ្រោះជា ផ្ទះជួលបន្ទប់សម្រាប់ឲ្យគេស្នាក់នៅ រយះកាលកន្លងមកចេះតែបាត់សម្ភារៈរបស់ភ្ញៀវដែលមកស្នាក់នៅជាច្រើនដង។ លុះនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ ២០១៨ វេលាម៉ោង ០២និង៥០នាទី ជនសង្ស័យ បានឡើងទៅលើផ្ទះជនរងគ្រោះជាន់ទី២ ដើម្បីធ្វើសកម្មភាពលួចយកសម្ភារៈរបស់ភ្ញៀវដែលមកស្នាក់នៅ ហើយក៏ត្រូវបានភ្ញៀវ ជាជនជាតិ ឥណ្ឌូនេស៊ី និងម៉ាឡេស៊ីនិងកម្មករមើលផ្ទះ ដែលមកស្នាក់នៅជួលបន្ទប់ ផ្អើលឆោរឡោ ព័ទ្ធ ចាប់ឃាត់ខ្លួនបានហើយទូរស័ព្ទហៅជនរងគ្រោះជាម្ចាស់ផ្ទះ រួចក៏បាននាំខ្លួនជនសង្ស័យប្រគល់ជូនសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលសំពៅពូនតែម្ដង។
បច្ចុប្បន្ន ជនសង្សយ័ ឃាត់នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចា់ការតាមនីតិវិធី៕
មតិយោបល់