ភ្នំពេញៈ ស្រ្តីម្នាក់ មានប្តីបានកូន៣ហើយមិនស្កប់ សុំប្តីនាំប្រុសសាហាយមករស់នៅក្នុងផ្ទះជាមួយ ថែមទាំងដេកជាមួយសាហាយ ប្តីខឹងប្តឹងសមត្ថកិច្ច ឃាត់ភ្លាមៗ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ២និង៣០នាទី ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅផ្ទះជួល ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បុរសជាប្តី ឈ្មោះ ន.ស.វ អាយុ៣៩ឆ្នាំ មុខរបរកម្មកររោងចក្រ ។ ចំណែកឯស្រ្តីជាប្រពន្ធឈ្មោះ ទ.ស.ណ.រ អាយុ៣៧ឆ្នាំ មុខរបរកម្មការិនីរោងចក្រ។ ដោយឡែកបុរសជាសាហាយឈ្មោះ ហ.គ អាយុ៣៤ឆ្នាំ មុខរបរកម្មកររោងចក្រ។
តាមប្រភពព័ត៌មានពីបុរសជាប្តី បាននិយាយប្រាប់ថា គាត់មានប្រពន្ធ២លើកមក ហើយដោយលើកដំបូងគាត់បានការត្រឹមត្រូវហើយពុំបានទំនាក់ទំនងនិងប៉ះពាល់នារីជាប្រពន្ធដើមបន្តិចនោះឡើយ ដោយប្រពន្ធគាត់ទី១រត់ទៅនៅជាមួយប្រុសបាត់។ លុះបានប្រពន្ធក្រោយមិនបានរៀបការត្រឹមត្រូវទេប៉ុន្តែបានទំនាក់ទំនងស្រឡាញ់គ្នា បានប្រមាណ១៦ឆ្នាំហើយ នឹងមានកូន៣នាក់ផងដែរ ព្រមទាំងបានចុះអាតាស៊ីវិលរួចទៅហើយតែប្រពន្ធគាត់ ហែកចោលបាត់ទៅ។
មុនពេលកើតហេតុ ប្រមាណជាង២ខែមុន ប្រពន្ធនិយាយរឿងប្រាប់ប្តីថា រូបគាត់មានទំនាក់ទំនងជាមួយ បុរសខាងលើ តាម Facebook បានសុំរស់នៅជាមួយ តែប្តីមិនព្រមលុះប្រពន្ធគាត់នៅតែអង្វរកច្រើនដងពេក ហើយថែមប្រាប់ការទំនាក់ទំនងស៊ីជម្រៅជាមួយគ្នា បានពីរបីដងរួចមកហើយផងដែរ។ ពេលនោះប្រពន្ធរបស់គាត់ចេះតែអង្វរសុំរស់នៅ ជាទំនាក់ទំនងជាបងប្អូនទេ ដោយឲ្យនៅខាងមុខផ្ទះ ព្រោះបុរសជាសាហាយបាក់ចិត្តស្រឡាញ់ពេក។ រហូតប្តីបានឲ្យមករស់នៅ ជាមួយបាន២ថ្ងៃ២យប់ថ្ងៃកើតហេតុខាងលើ ស្រាប់តែប្រពន្ធរបស់គាត់មិនទៅដេកជាមួយគាត់ បែរជាទៅដេកជាមួយសាហាយស្មន់ទៅវិញ។ បន្ទាប់មកគាត់តេប្តឹងសមត្ថកិច្ចឲ្យជួយ អន្តរាគមន៍ឃាត់ប្រពន្ធ នឹងសាហាយស្មន់យកទៅសាកសួរភ្លាមៗផងដែរ។
តាមប្រភពដដែលបានបន្តទៀតថា ទោះបីដឹងប្រពន្ធមានទំនាក់ទំនងជាមួយប្រុសផ្សេងក៏ដោយនៅតែចិត្តមិនដាច់អាណិតកូននៅសិក្សា ដំបូងឡើយថាទាមទារសំណងក្នុងមួយនាក់ ចំនួន៣ម៉ឺនដុល្លារ ដើម្បីសងជំងឺផ្លូវចិត្ត តែចុងក្រោយ គាត់នឹងដកពាក្យបណ្ដឹងវិញ គ្រាន់តែឲ្យបុរសជាសាហាយ បែកចេញពីគ្រួសាររបស់គាត់ ព្រមទាំងឲ្យប្រពន្ធរបស់គាត់ ធ្វើកិច្ចសន្យា ចំពោះមុខសមត្ថកិច្ចជួយដឹងឭ។
ក្រោយពេលកើតហេតុ ប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី២ បានបញ្ជូន ស្រ្ដីជាប្រពន្ធ និងសាហាយស្មន់ ទៅជំនាញខណ្ឌពោធិ៍សែនជ័យ ដើម្បីរង់ចាំភាគីជាប្តី ដកពាក្យបណ្ដឹងវិញ៕
មតិយោបល់