យ៉ាងហោចណាស់មានមនុស្សចំនួន ៦នាក់បានស្លាប់ នៅក្នុងហេតុការណ៍អគ្គីភ័យពីរកន្លែងផ្សេងគ្នានៅក្នុងប្រទេសហ្វីលីពីន ចំថ្ងៃបុណ្យណូអែល។
ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហូ បានចុះផ្សាយនៅថ្ងៃអង្គារទី ២៥ខែធ្នូ ថា មានអគ្គីភ័យបានឆាប់ឆេះផ្ទះចំនួន ២កន្លែងនៅក្នុងទីក្រុង Sah Juan និង Quezon នៃប្រទេសហ្វីលីពីន ដែលបណ្ដាលឲ្យមនុស្ស ៦នាក់បាត់បង់ជីវិត និងម្នាក់បាត់ខ្លួន។
កាលពីព្រឹកថ្ងៃអង្គារ ទូរទស្សន៍ក្នុងស្រុកមួយបានរាយការណ៍ឲ្យដឹងថា សាកសពមនុស្ស ៦នាក់ត្រូវបានរកឃើញ និង មានមនុស្សម្នាក់បានបាត់ខ្លួន នៅក្នុងហេតុការណ៍អគ្គីភ័យមួយនៅក្នុងទីក្រុង Quezon ដែលសេចក្ដីរាយ ការណ៍នេះធ្វើឡើងនៅវេលាម៉ោង ៦ និង ៣០នាទីព្រឹក ម៉ោងក្នុងតំបន់។
ចំណែកនៅក្នុងទីក្រុង San Juan វិញ ក៏មានអគ្គីភ័យកើតឡើងផងដែរ ប៉ុន្តែមិនបណ្ដាលឲ្យមានមនុស្សស្លាប់នោះទេ គ្រាន់តែប៉ះពាល់ដល់គ្រួសារប្រជាពលរដ្ឋប្រហែលជា ២ពាន់គ្រួសារ។ នេះបើយោងតាមសេចក្ដីរាយការណ៍ពីប៉ូលិសប្រចាំតំបន់៕
ព័ត៌មានជាតិ
មតិយោបល់