ព័ត៌មានជាតិ

បុរសម្នាក់ជិះម៉ូតូហុងដាប៊ីត ទៅបុករថយន្តឡិចស៊ីស៥៧០ស៊េរីទំនើប២០១៨ ស្លាកលេខ ភ្នំពេញ 2A Q-0666 រងការខូចខាត

ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានបុរសម្នាក់បានជិះម៉ូតូម៉ាកហុងដាប៊ីត ពណ៌ខៀវលាយស ពាក់ស្លាកលេខ ភ្នំពេញ1HG-7125 ទៅបុករថយន្ត ឡិចស៊ីស៥៧០ស៊េរីទំនើប២០១៨ ស្លាកលេខ ភ្នំពេញ 2A Q-0666 បណ្តាលឲ្យរងការខូចខាត បញ្ចប់ត្រឹមសំណង៤៥០ដុល្លារ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១០យប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨ ផ្លូវ១៤៣ កែង៤០៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ក្រោយកើតហេតុភាគីខាងម៉ូតូបានសងសំណងចំនួន៤៥០ដុល្លារទៅឲ្យជនរងគ្រោះជាម្ចាស់រថយន្តដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុតែម្តង៕

មតិយោបល់