ប៉ារីស៖ យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍បារាំង Germanwing ប្រភេទ Airbus A320 បានធ្លាក់នៅ ភាគខាងត្បួងនៃប្រទេស ដែលបណ្ដាលឲ្យស្លាប់មនុស្សប្រមាណជា ១៥០នាក់ ខណៈពេលធ្វើដំណើរពីទីក្រុង Barcelona ប្រទេស អេស្ប៉ាញ ទៅកាន់ ទីក្រុង Duesseldorf ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី២៤ ខែមីនាម្សិលមិញ។
យោងតាមការបញ្ជាក់របស់ក្រុមហ៊ុនបានឲ្យដឹងថា យន្តហោះបានបាត់ការទាក់ទងប្រហែលជាម៉ោង ក្រោយពេលហោះហើរ ដោយនៅលើយន្តហោះ
មានអ្នកដំណើរ ១៤៤នាក់ ដែលភាគច្រើនជាជនជាតិអេស្ប៉ាញ និងអាល្លឺម៉ង់ រួមនឹងសហនាវិកចំនួន ៦នាក់ សរុបទាំងអស់ ១៥០នាក់ ក្នុងនោះ
មានទារកពីរនាក់ និងសិស្សអាល្លឺម៉ង់ចំនួន ១៦នាក់ ដែលធ្វើដំណើរកម្សាន្ត។
ក្រសួងមហាផ្ទៃបារាំងបានថ្លែងឲ្យដឹងថា ក្រោយពេលធ្លាក់ ក្រុមជួយសង្គ្រោះ បានរកឃើញប្រអប់ខ្មៅ ប៉ុន្តែនៅពេលនេះមូលហេតុដែលនាំឲ្យធ្លាក់យន្តហោះនោះ នៅមិនទាន់ដឹងច្បាស់ទេ៕
មតិយោបល់