ព័ត៌មានជាតិ

បុរសម្នាក់ខឹងប្រពន្ធស្តីបន្ទោសចង.កសម្លាប់ខ្លួន តែមិនសម្រេចដូចបំណង

ប៉ៃលិនៈ មានករណីបុរសម្នាក់ បានធ្វើអត្តឃាតចងកសម្លាប់ខ្លួន តែប៉ុន្តែមិនបានសម្រេចត្រូវបានបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១និង១០នាទីរសៀល ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចអូរកម្មករ ស្ថិតក្នុងភូមិ-ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សាម ចន្ថា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរជាងម៉ៅការសំណង់ រស់នៅភូមិឃុំកើតហេតុខាងលើ។

ចំណែកមូលហេតុ បណ្តាលមកពីជនរងគ្រោះខឹងនឹងប្រពន្ធ ស្ដីបន្ទោស តែពេលនេះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន៕

មតិយោបល់