កំពង់ធំៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូបុកម៉ូតូ បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង២នាក់ទៀតរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
ហេតុការណ៍នេះកើតឡើងនៅម៉ោង៩និង៤៩នាទី ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៦ ភូមិពុកយុក សង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះកើតឡើងរវាងម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1K-9534 ដោយបរដោយឈ្មោះ ម៉ិញ សុធារិទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិស្រយូវត្បូង សង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ជាសិស្ស (របួសធ្ងន់) បានបុកជាមួយម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស្លាកលេខ កំពង់ធំ 1D-6129 បើកបរផ្លូវត្រង់ទិសដៅពីជើងទៅត្បូង ដោយឈ្មោះ ប៊ុន សារឿន ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិពោធិ៍ខាវ ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ (កម្មករសំណង់) បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ និងអ្នករួមដំណើរជាមួយឈ្មោះ តែ សុធារិទ្ធ ភេទប្រុស អាយុ២០ឆ្នាំ (និសិត្ស) នៅភូមិ ឃុំជាអ្នកបើកបរឈ្មោះ ប៊ុន សារឿន របួសធ្ងន់។
ចំណែកមូលហេតុបឋមបង្កឡើងដោយអ្នកបើកបរម៉ូតូឈ្មោះ ម៉ិញ សុធារិទ្ធ បើកបរឆ្លងកាត់ផ្លូវខ្ជីខ្ជាខ្វះការប្រុងប្រយ័ត្ន រួមផ្សំនឹងអ្នកបើកបរម៉ូតូឈ្មោះ ប៊ុន សារឿន បើកបរមានល្បឿនលឿន។
ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង យកវត្ថុតាងរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រយូវ រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕
មតិយោបល់