បុរសម្នាក់ចុះដកប្រលិតក្នុងស្រះទឹក បណ្ដាលឲ្យលង់ស្លាប់

កោះកុងៈ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ៤និង៣០នាទី មានករណីមនុស្សលង់ទឹកស្លាប់ម្នាក់ ជនរងគ្រោះឈ្មោះ សំ វ៉ូច ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅភូមិកណ្ដោល ឃុំកណ្តោល។

ដំណើររឿង៖ មុនពេលកើតហេតុប្រជាពលរដ្ឋនៅក្នុងភូមិគាត់ បានឃើញបុរសខាងលើ ចុះដកព្រលិតក្នុងស្រះខាងលិចវត្ត កណ្តោល លុះវេលាម៉ោង ៨និង០០នាទី បងប្អូន និងក្រុមគ្រួសារបានបាត់បុរសខាងលើ ក៏នាំគ្នាដើររក លុះដល់ម៉ោង ៨និង៤០នាទី ក៏បានឃើញបុរសឈ្មោះ សំ វ៉ូច បានដេកស្លាប់នៅក្នុងទឹកស្រះនៅខាងលិចវត្តកណ្ដោល។

តាមការសន្និដ្ឋានរបស់អាជ្ញាធរភូមិឃុំ បងប្អូនសាច់ញ្ញាត និងមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលកណ្ដោល ជនរងគ្រោះពិតជាបានលង់ទឹកស្លាប់ប្រាកដមែន សពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *