ព័ត៌មានជាតិ

រន្ធត់ណាស់! គ្រោះថ្នាក់ចរាចរណ៍រវាង​រថយន្តក្រុងនិងម៉ូតូ បណ្តាលឲ្យក្មេងស្រី៣នាក់ស្លាប់ នៅក្រុងសៀមរាប!

​សៀមរាប: នៅវេលាម៉ោង៤រសៀល ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តក្រុងនិងម៉ូតូ បណ្តាលឲ្យក្មេងស្រី៣នាក់ស្លាប់យ៉ាងរន្ធត់ នៅ​​​ភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។

ជនរងគ្រោះ​ទាំ​ង​៣នាក់​ទី១​មានឈ្មោះ ធី សុខ ឡេង ភេទស្រី អាយុ​១២ឆ្នាំ,ទី​​២​ឈ្មោះ ធី សុខម៉េង ភេទស្រី អាយុ១៤ឆ្នាំ និងទី​៣ ឈ្មោះ សន ជីងលី ភេទស្រី អាយុ១ខួប ៣ខែ ​មានទីលំនៅស្នាក់នៅភូមិ​សង្កាត់កើតហេតុ។

បច្ចុប្បន្ន ​​វត្ថុតាងទាំង២គ្រឿង ត្រូវបានសមត្ថកិច្ច​វាស់វែង​នឹង ស្ទួចយកទៅរក្សាទុករង់ចាំដោះស្រាយគ្នាពេលក្រោយ។ ចំណែកសាកសពក្មេងស្រីទាំង៣ ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់